ជិះម៉ូតូដឹកក្មួយ​ត្រលប់​ទៅផ្ទះ​ ស្រាប់តែ​ត្រូវ​រថ​យន្ដ​កិនបណ្ដាលឲ្យ​​ស្លាប់​ ក្មួយរងរបួស

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង​២​និង​៥៥​នាទី​រ​សៀ​ល ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨ ស្រ្តីម្នាក់​បានជិះ​ម៉ូតូ១​គ្រឿង​ឌុប​ក្មួយ​ស្រី​ពី​ក្រោយ​ហើ​យ​​បាន​កិន​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​ផ្លាត​ដួល​ខ្ទា​ត​​ទៅ​លើ​ផ្លូវ ស្របពេល​នោះ​​មា​ន​រថយន្ត​កុងតឺ​ន័រទៅ​ដល់កិន​ស្លាប់​បាត់​បង់​ជី​វិត​ភ្លាម​ៗ​នៅ​លើ​កំណាត់​​ផ្លូវ​អូរ​ដឹម​កប់​ស្រូវ ត្រង់ចំណុច​ភូមិ​ស្រៃ​រាជ្ជះ សង្កាត់​សំរោង​ក្រោម ខណ្ឌពោធិ៍​សែន​ជ័យ ។

ស្ដ្រីរងគ្រោះឈ្មោះ​សឿន សុជាតិ ហៅ ញ៉ាញ់ អាយុ​៣០​ឆ្នាំ​មាន​ទី​លំ​នៅ​ក្នុង​ភូមិ​ទួល​សុភី ឃុំ​វាល​ស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ដោយ​ឡែ​ក​តៃ​កុង​រថយន្ដ​បានចុះ​ពីរថយន្ដ​រត់​គេ​ច​ខ្លួន​បាត់​ស្រមោល ។

យោងតាម​ប្រភព​ព័ត៌​មានបាន​អោយ​ដឹងថា​​នៅ​មុន​ពេល​កើត​ហេតុ​ស្ដ្រី​រងគ្រោះ​បានជិះ​ម៉ូត​១​គ្រឿង​ម៉ាក ហុងដាឌ្រីម សេ​១២៥​ស៊េរីឆ្នាំ ២០​១៦​ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ​1FU-​19​71 ដឹក​ក្មួយ​ស្រី​ម្នាក់​ពីក្រោយ​ធ្វើដំណើរ​ក្នុង​ទិ​ស​ដៅពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំ​ណុ​ច​កើត​ហេតុ​ក៏​បានកិន​ចិញ្ចើម​ផ្លូវ​បណ្ដា​ល​ឲ្យ​ផ្លាតដួល​ហើយ​ស្រប​ពេល​នោះ​មាន​រថយន្ត​កុង​តឺន័រ១ គ្រឿង​ពណ៌ស ពាក់ស្លាក​លេខ​ព្រះ​សីហនុ3A-​2417​ទៅ​ដល់​កិន​បែក​ក្បាល​ស្លាប់​តែ​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នង​ការ​ដ្ឋាន​នគរបាលរា​ជ​ធានី​ភ្នំពេញចុះ​វាស់វែង​និង​ចាត់​ការ​តាម​ច្បា​ប់ ចំណែក​សាក​សព​ត្រូវ​​ប្រគល់​អោយក្រុម​គ្រួ​សារយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​