រថយន្ត​​តា​កូម៉ា បើក​បុក​ម៉ូតូ​អូស​ក្រោម​រថយន្ត​ជា​ច្រើន​រយ​ម៉ែត្របុរស២នាក់​របួស​ធ្ងន់​ម្នាក់ ស្រា​ល​ម្នាក់

ភ្នំពេញ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ និង​ម្នាក់​ទៀត​រង​របួស​ស្រាល ខណៈ​ពេល​ដែល​ពួក​គា​ត់​ជិះ​ម៉ូតូ​ឌុប​គ្នា ត្រូវ​បាន​រថយន្ត​តាកូ​ម៉ា បើក​បុ​ក​ទល់​មុខ​គ្នា​យ៉ាង​ពេញ​ទំហឹងនិងអូសម៉ូតូ​ក្រោ​​ម​កង់​រថយន្ត​ជា​ច្រើន​រយ​ម៉ែត្រ ហើយភាគី​ខាង​រថយន្ត​បាន​ឈប់​គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២ និង១០​នា​ទី​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​ខាង​ជើង​ផ្សារ​ទំនើប​ AEON ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំកា​រ​ម​ន រាជធានី​ភ្នំពេញ ។

យោង​តាម​​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើត​ហេតុ មានយុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស៊ុយ​សុ​គី​ឡែត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1DE-0434 បាន​ឌុប​គ្នា ធ្វើ​ដំណើរ​ចេញ​ពី​កោះពេជ មកតា​ម​ផ្លូវ​ក្រោយ​ផ្សារ AEON ហើយត្រូវ​បាន​រថ​យ​ន្ត​ស៊េរី​ទំនើប​ម៉ាក តាកូម៉ា ពណ៌កណ្ដុលប្រមេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-9855 បានធ្វើ​ដំណើរ​ទិស​ដៅ​បញ្ច្រាស់​គ្នា ក្នុង​ល្បឿន​យ៉ាង​លឿ​ងហើយ​ក៏​បុក​គ្នា​ចំ​ពី​មុខ​ពេញ​ទំហឹង បណ្ដា​ល​ឲ្យ​យុវជន​ម្នាក់​ភាគី​ខាង​ម៉ូតូ​ជា​អ្នក​ឌុប រង​​របួស​​យ៉ាង​​ធ្ងន់​​ធ្ងរ និងយុវជ​ន​ម្នាក់​ទៀត​រង​របួស​ស្រាល ហើយភ្លាមៗ​ក៏​ត្រូវ​បាន​រថយ​ន្ត​សាមុយ មកដឹក​យកទៅសង្គ្រោះ​នៅឯ​មន្ទី​ពេ​ទ្យ​ផង​ដែរ ។

ក្នុង​អំឡុង​ពេល​ដែរ​ ហេតុការណ៍​នោះកើត​ឡើ​ង​ភ្លាម​ៗ​​ផង​នោះ រថយន្ត​បង្ក​មិន​ព្រម​ឈប់​នោះ​ទេ ដោយ​បាន​ព្យាយាម​បើក​រត់​ទាំង​ម៉ូតូ​ជន​រងគ្រោះ​នៅ​ពី​ក្រោយ បណ្ដាល​ឲ្យ​អូស​ជា​ច្រើន​រយ​ម៉ែត្រ រហូត​ទៅ​ដល់​ម្ដុំ​ក្បែរ​អាគារ ណា​ការវើល ទើបឈប់ ហើយ​ម្ចាស់​រថយន្ត​បង្ក​បា​ន​បើក​ទ្វារត់​គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​បា​ន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ដោយឃើញ​ភា​គី​ទាំងពីរ​មិន​នៅ​កន្លែង​កើត​ហេតុ សមត្ថកិច្ច​មូ​ល​ដ្ឋាន ក៏បាន​ទាក់​ទង​ទៅ​ខាង​ជំនាញ​ចរាចរ​ណ៍ ចុះ​មក​ធ្វើការ​វាស់​វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក នៅ​ស្នង​ការ​ដ្ឋាន នៃការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ រងចាំ​ឲ្យ​ភា​គី​ទាំង​ពីរ​ចូល​ខ្លួន​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ ៕