ទីបំផុតវាសនា​លោកឡាយ វណ្ណៈ ត្រូវ​តុលា​ការ​បង្គាប់​ឲ្យឃុំ នៅ​ពន្ធនាគារ​PJ រឿង ឃាតកម្មលើ​ស្ដ្រី​មេ​​ម៉ាយ​​នៅក្រុង​ដូនកែវ​

ភ្នំពេញ៖ ទីបំផុត​វាសនារបស់លោក​ ឡាយ វណៈ ត្រូវ​តុលា​ការ​បង្គាប់​ឲ្យឃុំ នៅ​ពន្ធនាគារ​PJ រីឯ​៣​នាក់ ទៀត​នៅ​ព្រៃ​ស ​នៅ​ល្ងា​ច​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ២០១៨ បន្ទាប់​ពីបាន​ពិនិ​ត្យ​ឯក​សារ​សំណុំ​រឿង​និង​កិច្ច​ពិភាក្សា​ដេញ​ដោល​ចំពោះ​មុខ​រួច​មក ចៅក្រម​ស៊ើបសួរ​សាលា​ដំបូ​ង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​លើ​ឈ្មោះ ឡាយ វណ្ណះ និងឈ្មោះ ឡា​យ ណារិទ្ធ ពីបទ ឃាតកម្ម តាមមា​ត្រា​១៩​៩ នៃក្រមព្រហ្មទណ្ឌ ហើយឈ្មោះ ម៉េន សាម៉ៃ និងឈ្មោះជឹម វុធ ពីបទ លាក់បាំងតម្រុយ​តា​ម​​មាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ ។

ចំពោះ​ជន​សង្ស័យ​២​នាក់​ផ្សេង​ទៀត ដែល មានឈ្មោះ ចាន់រី និង ឈ្មោះ តាក់ រតនា ជា​អ្នក​បើក​ឡាន​ឲ្យ​លោក​ឡាយ ណារិទ្ធ ត្រូវ​ដោះ​​លែង​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ ក្រោយ​ពី​បាន​សាក​សួរ​ទាំង​ដំណាក់​កាល​មន្ត្រី​នគរបាល​យុ​ត្តិ​ធម៌ និង​អយ្យការ ។

សូម​ជម្រាប​ថា លោកខូយ សៅ ចៅក្រម​ស៊ើប​សួរ សាលា​ដំបូងរាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​បញ្ចូន​លោ​ក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ទៅកា​ន់​ពន្ធនាគារ PJ រីឯលោកឡាយ ណារិទ្ធ ជាប​ង​ប្រុស ឈ្មោះ ម៉េន សាម៉ៃ អ្នកបើកឡាន​ឲ្យ​លោ​ក ឡាយ វណ្ណៈ និងឈ្មោះជឹម វុធ ( ប្តីរប​ស់​ឈ្មោះចាន់រី ) ជា​អ្នក​បម្រើ​នៅ​ផ្ទះ​អ្នក​ស្រី ចេវ សុវឌ្ឍនា ត្រូវ​បាន​បញ្ចូន​ទៅ ពន្ធនា​គា​រព្រៃ​ស ៕