សមត្ថកិច្ចខណ្ឌដង្កោធ្វើការ​លឿន​មែន​! ឃាត់​ខ្លួន​បុរស​មេការ​រោងចក្រទឹកក​ម្នាក់​ក្រោយ​ពេ​ល​​ស្ត្រី​រងគ្រោះ​មក​ពាក្យ​បណ្ដឹង

ភ្នំពេញ៖ សមត្តកិច្ច​ខណ្ឌ​ដង្កោឃាត់​ខ្លួន​បុរសមេការ​រោងចក្រ​ទឹកកក​ម្នាក់​ក្រោយ​ពីរ​ប្រើ​អំពើ​ហឹ​ង្សា វាយ​កម្មការនី​រោងចក្រ​ជា​មួយ​គ្នា​បណ្ដា​ល​ឲ្យ​បែក​ចញ្ចើម ហេតុការឃាត់ខ្លួន​​នេះបាន​កើត​ឡើង​កាល​ពីរវេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣​ខែមេសាឆ្នាំ២០១៨ នៅចំណុចរោ​ង​ចក្រ​ទឹកកកស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ស្ត្រី​រង​គ្រោះ​​មាន​ឈ្មោះ ទេព រ៉ន ភេទស្រី អា​យុ​៣៧​ឆ្នាំ​មុខរបរ កម្មកររោ​ង​ចក្រទឹកកក ស្នា​ក់​នៅផ្ទះភូមិកើតហេតុខាងលើ ។ ចំណែក​ជន​ដៃ​ដល់​មាន​ឈ្មោះ បុង សៅ អាយុ៣០​ឆ្នាំ​មាន​មុខរបរ​ជាមេការ រោង​ចក្រផលិតទឹកកក ។មា​នស្រុកកំណើតនៅភូមិត្រពាំ ងពិការ ឃុំអំ​ពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹ​ង​ស្រ្តីរងគ្រោះ​ភ្លា​ម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដង្កោ​ក៏​បាន​ទៅ​ឃាត់​និង​នាំ​ខ្លួន​ជន​បង្ក​យក​មក ធ្វើការ​សាក​សួ​រ​នៅ​ប៉ុស្តិ៍ដង្កោ នៅចំពោះ​មុខ​សមត្ថកិច្ច​ជន​បង្ក​បាន​ឆ្លើយ​ប្រាប់​ថា រូបគេ​ពិត​ជា​បាន​វ៉ៃ​ទៅ​លើ​ស្រ្តី​រងគ្រោះ​មែន ព្រោះ​តែ​ខឹង​ស្រ្តី​រងគ្រោះ​ជេ​និ​ង​យក​ការ​ទឹក​មក​គប់​រូប​គេ ធ្វើឲ្យ​គេ​ទប់​កំ​ហឹ​ង​មិន​បាន​ក៏​វាយ​តែ​ម្ដង ។ បច្ចុប្បន្ន​ជនបង្ក​ខាង​លើ​ត្រូវ​បាន​សមត្ថកិច្ច​ក​សា​ង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ដើម្បី​ចា​ត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់ ៕