ពេល​ប្ដី​ធ្វើ​បាប​ប្ដឹង​ប្ដី​​ហើយ បង្ហោះ​តាម​ Face​book ស្រែក​រក​យុត្តិ​ធម៌​ ឥលូវ​ពេល​សមត្ថកិច្ច​នាំ​មក​សួរ​កសាង​សំណុំ​រឿង​ បែរជា….

ពេល​ប្ដី​ធ្វើ​បាប​ប្ដឹង​ប្ដី​​ហើយ បង្ហោះ​តាម​ Face​book ស្រែក​រក​យុត្តិ​ធម៌​ ឥលូវ​ពេល​សមត្ថកិច្ច​នាំ​មក​សួរ​កសាង​សំណុំ​រឿង​ សុំកុំ​អោយ​សម​ត្ថ​កិច្ច​ចាប់​ប្ដី​ទៅ​វិញ​ ។ ពេល​មើល​កំណត់​ហេតុ​ បុរស​ល្មើស​រូប​នេះ​ទើ​ប​ដឹង​ថា​ មិន​ត្រឹម​តែ​វាយ​នាង​អោយ​របួស​ភ្នែក​ទេ​ថែម​ទាំង​យក​កាំបិត​គំរាម​កាប់​នាង​ទៀ​ត​ផ​ង​ ហើយ​ហៅ​ប្រពន្ធ​សុទ្ធ​តែ​ ង៉ែង​​ៗ​ ដាច់​សា​ច់​ ។​

បុរស​ឈ្មោះ​ ស​ ចន្នីរឹទ្ធ ដែល​បាន​ប្រើ​ហឹង្សា​លើ​ប្រពន្ធ​ឈ្មោះ​ ឆេង​ សុខរ៉ា​ បានចូល​ខ្លួន​មក​ឆ្លើ​យ​បំភ្លឺ​នៅ​ចំពោះ​មុខ​​សមត្ថកិច្ច​នគរបាល​​ប៉ុស្តិ​ បឹង​ទំពន់​​ទី​​២​ ខណ្ឌ​​មាន​ជ័យ​ នៅ​វេលា​ព្រឹ​ក​នេះ​ ​ ។​

នារី​រងគ្រោះ​ជា​ប្រពន្ធ​មិនចង់​អោយ​ប្ដី​ជាប់​គុក​ទេ​ ពេល​នេះ​នាង​កំពុង​សុំ​អោយ​សមត្ថកិច្ច​ជួយ​សម្រប​សម្រួល​ត្រឹម​អោយ​ប្ដី​ធ្វើ​កិច្ច​សន្យា​ឈប់​ប្រើ​ហឹង្សា និង​ សុំ​លែង​គ្នា​តាម​ផ្លូវ​ច្បាប់​ ។​ បុរស​ទាំង​ឡាយ​មិន​ត្រូវ​យក​គំរូ​តាម​បុរស​គ​ម្រ​ក់​នេះ​ទេ​ ព្រោះ​ការ​ប្រើ​ហឹង្សា​លើ​ស្ត្រី​ គឺជា បទ​ល្មើស​ព្រហ្ម​ទណ្ឌ​​ដែល​ប្រឈមមុខ​នឹង​ការ​ជា​ប់​ទោស​ទណ្ឌ​​នាំ​អោយ​ខូច​អនាគត់​ ៕