នគរបាលខេត្ដតាកែវ​​សារ​ភាព​ ករណីស្រ្តី​ស្រ​ស់​ស្អាត​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​នៅ​ក្រុង​ដូន​កែវ ថា​ ជា​អំពើ​ឃាត​កម្ម

ភ្នំពេញ៖ ទី​បំផុតក្រោយ​ការ​ជជីក​សួរ​នាំ​អស់​រយៈ​ពេល​២​ថ្ងៃ​មក​នេះ​ករណី​ស្ដ្រី​ស្រស់​សោភា វ័យ​៣៦​ឆ្នាំ ចែវ សុវឌ្ឍនា ដែលត្រូវ​បាន​គេ​ប្រ​ទះ​ឃើញ ចង.ក​សម្លាប់​ខ្លួន​នៅ​ក្រុង​ដូន​កែវ នោះ​ បាន​លេច​ចេញ​ពី​ពន្លឺ​បណ្ដើរៗ​ហើយ​នោះ​គឺ​ករណី​នេះ​មិន​មែន​ជា​អំពើ​អត្ត​ឃាត​នោះ​ទេ គឺ​​វាជា​អំពើ​ឃាត​កម្ម ។

នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ថា ករណី​នេះ​ជន​ពាក់​ព័ន្ធ​មួយ​ចំនួន បាន​សារ​ភាព ក្នុង​ចំណោម​មនុស្ស​ទាំង​៨​នាក់ ក្នុងនោះ​មាន​ទាំង​លោក ឡាយ ណារិទ្ធ ស្នងការរង​នគ​រ​បាល ខេត្តតាកែវ ជា​បង​ប្រុស​លោក ឡាយ វណ្ណៈ ក៏បាន​សារភាព​ប្រាប់​សមត្ថកិច្ច​រួច​ហើយ​ដែរ ។ ប៉ុន្តែ​មិន​ទាន់​ដឹងច្បាស់​ថា អ្នក​ណា​ជា​អ្នក​បញ្ជា ​។ សមត្ថកិច្ច​កំពុង​ជជីក​សួរ​នាំ តើ​នរ​ណា​ជា​មេក្លោង​នៅ​ក្រោយ​ខ្នង​អំពើ​ឃាត​កម្ម ជា​អ្នក​ឲ្យ​សម្លាប់​ស្ដ្រី​រង​គ្រោះ ។ ដំណើរ​ការ​សួរ​នាំ​ទៅ​លើ​មនុស្ស​ទាំង​៨​នាក់ រួម​មាន ស្នង​ការ​រង​លោក ឡាយ ណារិទ្ធ, នគរ​បា​ល​បច្ចេកទេស និងនគរបាល​ព្រហ្មទណ្ឌ​ក្រុង​ដូន​កែវ បាននិង​កំពុង​បន្ដ ដើម្បី​ឈាន​ទៅ​ដល់​ការ​បំបែក​អំពើ​ឃាត​កម្ម ដ៏កក្រើក នៅតាម​ប​ណ្ដា​ញ​សង្គម​មួយ​នេះ ។

គួរ​បញ្ជា​ក់​ថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលមាន​កូន​៣​នាក់ ត្រូវបាន​គេប្រទះ​ឃើញ​ចង.ក​ក្នុង​បន្ទប់​ដេក នៃ​ផ្ទះ​ជួល​ដ៏​ធំ​របស់​ខ្លួន ក្នុង​ភូមិ​ផ្សា​រ​តាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្ត​តា​កែ​វ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ២០​១​៨​កន្លង​ទៅ ដែលករណី​នេះ​ក្រោយ​កើត​ហេតុ​ភ្លា​ម​ៗ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា មាន​វិបត្តិ​ស្នេហា ៕