ជិះ​ម៉ូតូ​ចូល​មក​បត់​ជើង ប្រទះ​ឃើញ​ខ្មោច​ចង.ក​លើ​ដើម​ព្រីង​រត់​បាស់​សក់

ភ្នំពេញ៖ បុរស​ម្នាក់​មិន​ដឹង​ថា មាន​វិបត្ដ​អ្វី​ទេ ទើប​គាត់​សម្រេចចិត្ដ​ធ្វើ​អត្ដឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ព្រី​ង ​ ហេតុ​ការណ៍​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧ និង​៣​០ នាទី ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា​ឆ្នាំ​២០១៨នៅចំ​ណុ​ច​ដីឡូត៍ ភូមិ​ទ្រុង​មាន់ សង្កាត់​អូរ​ក្អម ខណ្ឌ​សែ​ន​សុខ ។ នេះ​បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា បុរស​ដែល​បាន​ធ្វើ​អត្ដឃាតចង​.ក​សម្លាប់​ខ្លួន​នេះ​មិន​បាន​ស្គាល់​អត្ដ​សញ្ញាណ​នោះ​ទេ ។

បើ​តាម​ប្រភពព័ត៌មាន​ពី​បុរស​ម្នាក់​ដែល​គាត់​បាន​ជិះ​ម៉ូតូ​ចូល​មក​បត់​ជើង ស្រាប់​តែ​ចូល​មក​ដល់​ក៏​ប្រទះ​ឃើញ​សាកសពបុរស​ដែលបាន​ចង.ក​សម្លាប់​ខ្លួន​នេះ ក៏បាន​រាយ​ការ​ប្រាប់​ទៅ​សមត្ថ​កិច្ចមូល​ដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើត​ហេ​តុ ។ បច្ចុប្បន្ន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់​ទងទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យវិច្ឆ័យ​នៅ​កន្លែង​កើត​ហេតុ និងយក​ទៅ​តម្កល់​នៅ​វត្ដ​ទឹក​ថ្លា រង​ចាំ​សាច់​ញាតិ​មក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ៕