ករណី​ចាប់​ក្មេង​ស្រី​ម្នាក់ រួច​សម្លាប់​ញាត់​ការ៉ុង គួរ​អោយ​រន្ធត់

ប៉ោយប៉ែត៖ មានករណី​ភ្ញាក់​ផ្អើល​មួយ​នៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កា​ត់​​ប៉ោយ​ប៉ែត ក្រុងប៉ោយ​ប៉ែ​ត កាល​ពី​ល្ងាច​ថ្ងៃ​ទី ៣០ ខែមីនា ឆ្នាំ២​០​១​៨ ដោយ​សារ​តែ​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​គេ​​ចាប់​ខ្លួន​ហើយ​សម្លាប់​ចោល​ញាត់​ចូល​ការ៉ុង គួរ​អោយ​អាសូរ ។

នេះ​បើ​តាម​ការ​រៀប​រាប់​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ម្តុំ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា ក្មេ​ង​ស្រីរងគ្រោះ​មាន​ឈ្មោះថា សត់ ឈុនម៉ី ជា​សិស្ស​សាលា​ពន្ល​ខ្មែរ មាន​អាយុ​១០​ឆ្នាំ ដែល​មាន​ឪពុក​ឈ្មោះ សៀង កំសត់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេលនេះ​ក្មេង​ស្រី​រង​គ្រោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ហើយ ខណៈ​ពេ​ល​ដែល​ជនសង្ស័យ​ក៏​ត្រូវ​​បាន​​ចាប់​ខ្លួន​ផង​ដែរ ហើយ​កំពុង​ធ្វើការ​សួរនាំនៅ​បញ្ជា​ការ​ដ្ឋាន​អាវុ​ធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត ។ ទោះ​ជា​យ៉ាង​ណា​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​ឈាន​ដល់​ការ​ចាប់​ក្មេង​ស្រី​ សម្លាប់​ញាត់​ការ៉ុង​នៅ​ឡើយ​ទេ ស្រប​ពេល​ដែល​មហាជន​នាំ​គ្នា​សន្និដ្ឋាន​ថា សង្ស័យ​ជា​រឿង​គំនុំ ៕