អាសូរ! ជាង​ផ្សារ​​ដែក​​ម្នាក់​​ ខណៈ​​ឡើ​ង​​លើ​​បន្ទា​ដែក​​រលំ​​ធ្លាក់​​ភ្ជង់​​ចំ​ម្រឹង​​ដែក​​បុក​​ធ្លា​យ​​ទៅ​ម្ខាង​ស្លាប់

ភ្នំពេញ៖ បុរស​ជា​ជាងផ្សារ​ដែក​ម្នាក់​ខណៈ​ឡើ​ង​លើ​បន្ទា​ដែក​រលំ​ធ្លាក់​ភ្ជង់​ចំ​ម្រឹង​ដែក​បុក​ធ្លា​យ​ទៅម្ខាង​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​យ៉ាង​អា​ណោចអធម័​ម្នាក់​ទៀត​របួស​ស្រាល ។

ហេតុ​ការ​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​កាល​ពីវេ​លា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ៣០​ខែមិនា ឆ្នាំ​២០១៨ ស្ថិតក្នុង​ការដ្ឋានមួយ​កន្លែង​ក្នុង​ក្រុ​ម​១ ភូមិ​ស្វាយ​ប៉ាក សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

ជន​រងមាន​ឈ្មោះផល ធារ៉ា ភេទប្រុសអាយុ​២១​ឆ្នាំ​មុខរបរ ជា​ផ្សារ​ដែក​ ស្នាក់​នៅ​ការ​ដ្ឋាន​សំណង់​ខាង​​លើ​មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ប្រា ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្ត​កណ្តាល ។ រីឯម្នាក់​ទៀត​រងរបួស​ស្រាល​ឈ្មោះ​ សុខ ក្រឹត ភេទប្រុសអាយុ​១៧​ឆ្នាំ​មុខ​របរ ជាងផ្សារ​ដែក​ស្នាក់​នៅ​ជា​មួយ​គ្នា​មាន​​ស្រុ​ក​កំណើត​នៅ​ខេត្ត​កោះ​កុង ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​នៅ មុន​ពេល​កើត​ហេតុ​ពួក​​គេទាំង​​ពីរ​នាក់​បាន​ឡើង​លើ​បន្ទា​ដែក​បំណង​ចាប់​វីស​ជញ្ជាំង​ស័ង្ក​សី​ឃ្លាំង​ដែល​មាន​កម្ពស់​ប្រមាណ​៧​ម៉ែត្រ​ខណៈ​បុរស​ដែលរងរបួស​ស្រាល បាន​ឡើង​ដ​ល់​​លើ​​មុន​រួច​ហើយ​បុរស​ដែល​បាត់​បង់ជីវិត​បា​ន​ឡើង​តាមក្រោយ​ខណៈ​ឡើង​បាន​កម្ពស់​ប្រ​មា​ណ​៧ម៉ែត្រក៏​បាស់ជើង​បន្ទារ​រអិលរលំដួលធ្លាក់ចុះមកក្រោមចំដែកចម្រឹងថ្នាំងអំពៅទំហំ១០លីចំឆ្អឹងជំនីខាងឆ្វេងធ្លាយមកម្ខាងទៀតក្រោមក្លៀកខាងស្តាំនិងម្នាកទៀតរបួសស្រាលហើយភ្លាមៗនោះត្រូវបានអ្នកធ្វើការជាមួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ។

ប្រភពបន្តថា ខណៈ​ពេល​រថយន្ត​សាមុយ​មក​ដល់​កន្លែង​កើត​ហេតុ​ជា​អកុសល​ជនរងគ្រោះ​របួស​ធ្ងន់​ពេក​ជនរងគ្រោះ​បាន​ដាច់​ខ្យាល់​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច្ច័យបន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចបញ្ជាក់ថាសពជនរងគ្រោះស្លាប់ដោយសារធ្លាក់ភ្ជង់ចម្រឹងដែកបណ្តាលឲ្យស្លាប់ប្រាកដ​មែន បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណតាមប្រពៃណីនៅស្រុកកំណើត ៕