លោកតា វីតាមីនសេ ដល់ដំណាក់កាលចុងក្រោយ ដែលមិនអាចជួយសង្គ្រោះបាន

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ លោកតា វីតាមីនសេ អាការៈកាន់តែធ្ងន់ធ្ងរមិនអាចព្យាបាលបាន ខណៈ ពេលគ្រូពេទ្យបានអោយក្រុមគ្រួសារ យកលោកតា មកផ្ទះសំបែងវិញហើយ ។ តារាកំប្លែង លោកតាវីតាមីនសេ ជាតារាដែលមានអ្នកគាំទ្រគាត់ជាច្រើន ហើយក៏​បាន​បន្សល់​ទុក​នៅ​អនុស្សា​រីយ៍ជាច្រើនផងដែរ ។ នៅក្នុងដំណាក់ចុងក្រោយនេះ លោកតាគ្មាន អ្វីសម្រាប់ កូនចៅសាច់ញាតិ គឺមានតែពាក្យ​តែ​ពីរ​បី​មាត់​សម្រាប់​កូន​ចៅតែ​ប៉ុណ្ណោះ ដោយលោកបានមានប្រសាសន៍ថា “ចង់ឱ្យកូនៗប្រុសស្រីទាំងអស់ ក្លាយជាមនុស្សល្អ” ។