បុរសញៀនថ្នាំម្នាក់​យក​កាំបិត​ប៉័ង​តោ​កាប់​ បុរ​ស​ជន​ជាតិ​ឥស្លាម ឲ្យ​​រង​​របួស​១១០​ថ្នេរ

ភ្នំពេញ៖ បុរស​ជាង​ផ្សារ​ដែក​ជន​ជាតិ​ឥស្លាម​ម្នាក់​ខណះ​ចេញ​ពី​ថ្វាយ​បង្គាំ​ក្នុង​ព្រះ​វិហា​វិ​ញ​ត្រូវ​បាន​បុរស​ញៀន​ថ្នាំ​ម្នាក់​យក​កាំបិត​ប៉័ង​តោ​កាប់​ពីក្រោយ​ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​រង​របួ​ស​ធ្ងន់ធ្ងរ​ដេរ១១០​ថ្នេរ​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯក​ជន​មួយ​កន្លែង ។ ហេតុ​​ការណ៍​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃ​ត្រង់​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុ​ច​មុខព្រះវិហាឥស្លាម​គីឡូម៉ែត្រលេខ​៩ ផ្លូវជាតិ​លេ​ខ៥ ភូមិ៣សង្កាត់ច្រាំង១ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះមានឈ្មោះម៉ាត់លីទូឡោះភេតប្រុសអាយុ៣៥ឆ្នាំមានមុខរបរជាងផ្សារដែកស្នាក់នៅផ្ទះជួលកើតហេតុខាងលើរងរបួសក្បាលដេរ១០០ថ្នេរនិងរងរបួសស្មាឆ្វេងស្តាំដៃស្តាំដេរ១០ថ្នេរ។ ចំណែកឯ​ជនបង្ក​ដែលរត់គេចខ្លួនបាត់នោះមានឈ្មោះលីហាគីមហៅអាច្រឡឺមភេទប្រុសអាយុ២២ឆ្មាំមានមុខរបរមិនពិតប្រាកដស្នាក់នៅកើតហេតុជាមួយគ្នា។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅព្រឹកកើតហេតុជនរងគ្រោះបានចូលថ្វាយបង្គមនៅក្នុងព្រះវិហាគីឡូម៉ែត្រលេខ៩រហូតដល់ម៉ោងកើតហេតុជនរងគ្រោះបានចេញពីថ្វាយបង្គមនៅព្រះវិហាត្រឡប់ទៅផ្ទះវិញខណះពេលដើរចេញពីព្រះវិហាបានបន្តិចប្រហែល២០ម៉ែត្រស្រាប់តែជនបង្កស្ទុះចេញពីក្រោយពីកន្លែងពួនដៃកាន់ដោយកាំបិតប៉័ងតោមកកាប់ក្បាលនិងស្មាខាងឆ្វេងស្តាំនិងដៃខាងស្តាំជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរភ្លាមៗនោះត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូយកទៅសង្គ្រោះមន្ទាន់នៅគ្លីនិកឯកជន(កែវការីណូ)នៅក្បែងកន្លែងកើតហេតុ ក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ពីកន្លែង​កើត​​ហេតុ​។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានសូមសំណូមពរទៅដល់សមត្ថកិច្ចឲ្យជួយស្រាវជ្រាវតាមចាប់ខ្លួនជនបង្កមកផ្តន់ទាទោសទៅតាមផ្លូវច្បាប់ផងពិព្រោះក្រោយពីជនបង្កធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងររួចហើយជនបង្កមិនបានរត់គេចខ្លួនទៅណាឆ្ងាយពីផ្ទះរបស់គេនោះទេគឺជនបង្កនៅដេកផ្ទះយ៉ាងរំភើយនិងដើរលេងពេញក្នុងភូមិធម្មតាធ្វើដូចគ្មានរឿងអីចឹង ៕