ចាប់​រំលោភ​ក្មួយ​ស្រី​បាន​សម្រេច​៣ដង លើក​ចុង​ក្រោយ​ត្រូវជាប់ខ្នោះ

ភ្នំពេញ៖ បុរស​ជា​ជាង​ថត​រូប​ម្នាក់​បាន​ធ្វើ​សកម្មភាព​រំលោភ​ក្មួយ​ស្រី​អាយុ​១៣​ឆ្នាំ​ប្រ​ពន្ធ​របស់​ខ្លួន​បាន​សម្រេច​​ជា​បន្ត​បន្ទាប់​ចំនួ​ន​៣​ដង ​លើក​ចុង​ក្រោយ​ត្រូវ​បែក​ធ្លា​យ​រឿ​ង​​ដល់​ប្រពន្ធ​របស់​ខ្លួន​ប្ដឹង​សមត្ថ​កិច្ច​អោយ​ចាប់​ខ្លួន​​ ។ ហេតុ​ការណ៍​ឃាត់​ខ្លួន​បុរស​ខា​ង​លើ​កាល​ពី​​វេលាម៉ោង​២១​និង​៤០​នាទី យប់​ ថ្ងៃ​ទី២៦ ខែមិនា​ឆ្នាំ​២០១៨​នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ២៥២F ក្រុមទី៣ ភូមិស្វា​យ​ប៉ាក​ សង្កាត់​ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

ជន​សង្ស័យ ឈ្មោះម៉េងលី សេងអុី ភេទ​ប្រុ​ស អាយុ​២៧​ឆ្នាំ​​មុខរបរ ជាងថតរូប មា​ន​ទីលំ​នៅ​ផ្ទះ​លេខ​២៥២F ក្រុមទី៣ ភូមិ​ស្វាយប៉ាក សង្កាត់ស្វាយប៉ាក ។ ក្មេង​ស្រី​រ​ងគ្រោះ​ឈ្មោះ​ជ ស ន អាយុ ១៣​ឆ្នាំ​មុខរ​បរ នៅផ្ទះ​ស្នា​ក់នៅ​ជា​មួយ​ម្តាយ​មីង​ខាង​លើ ។
យោង​តាម​ប្រពភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​បាន​ធ្វើ​សក​ម្មភាព​ចាប់​រំលោភ​ក្មួយ​ស្រ​បានី​ជា​បន្ត​បន្ទាប់​បាន​សម្រេច​ចំ​នួន​៣ដង លើក​ចុង​ក្រោយ​នៅ​វេលា​ម៉ោ​ង​២៣​និង​០០​នាទី​យប់​ថ្ងៃ​ទី​២៥​ខែ​មីនា​ឆ្នាំ​២០១៨ ។ លុះ​រហូត​ដល់​វេលាម៉ោ​ង៦​និង​០០​នាទី ល្ងាច​ថ្ងៃ​ទី​២៦ ខែឆ្នាំ​ដ៏​ដែល​បាន​បែក​ធ្លាយ​រឿង​ដល់​ប្រពន្ធ​របស់​ខ្លួន​ដែល​ជា​ម្ដាយ​ម៊ីង​របស់​ជនរងគ្រោះ​បា​ន​នាំ​ក្មួយ​ស្រី​រត់​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរ​បា​ល​រដ្ឋបាល ស្វាយប៉ាក ដើម្បីឲ្យ​ជួយ​អ​ន្ត​រាគមន៍ ។ បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ភ្លាម​ៗ កម្លាំង​ជំនាញ​ប៉ុស្តិ៍​បាន​ចុះ​ធ្វើ​ការ​ស្រាវ​ជ្រាវ​និង​ឃាត់​ខ្លួន​ជនសង្ស័យ​ដល់​ផ្ទះ​កើត​ហេតុ​ហើយ​នាំខ្លួន​ជន​សង្ស័​យ​មក​សាកសួរ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លើ​ត្រូវបាន​បញ្ជូ​ន​​ខ្លួន​ទៅអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ឬស្សី​កែវ ដើម្បីកសាងសំណុំ​រឿងធ្វើ​តាម​នីតិ​វិធី ៕