ចេញ​ពី​ជប់​លៀង​បើក​រថយន្ត​ស៊េរី​ទំនើប​ឡង់​គ្រឺស័រ​បុក​ទ្រូង​ផ្លូវ​បាក​អស់​ពី​កង់​បើក​រត់​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ

ភ្នំពេញ៖ បុរស​ម្នាក់​ចេញ​ពី​កម្មវិធី​ជប់​លៀ​​ង​នៅ​ផ្សារ​ម៉ា​ក្រូ​បើករថយន្ត​ត្រឡប់​ទៅ​ផ្ទះ​ជ្រុល​ចង្កូច​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ​បាក់​អស់​រថយន្ត​បង្ក​ព្យាយាម​បើករត់​ទៅ​ធ្លាក់​ប្រឡាយ​លូទឹ​កស្អុយ​ទៅ​មុខ​លេង​រួច ។ ហេតុ​ការណ៍​បង្ក​ឲ្យមានកាភ្ញាក់​ផ្អើល​នេះ​កើ​តឡើង​កាលពីវេលា​ម៉ោង​៩និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤​ខែ​មិនា​ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន ស៊ុបពពែ​ភ្នំពេញ​​តា​ម៉ាប់ តាម​បណ្តោយ​ផ្លូវ​ម៉ុងរិទ្ធី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់​គ្រឺស័រ​ពណ៌ ពាក់ស្លាកលេខភ្នំពេញ2AT-9595បើកបរដោយឈ្មោះ ហេង ចំនើន ភេទប្រុស អាយុ៤១ ស្នាក់ផ្ទះលេខ៦០ ​ផ្លូ​វ​​១៩៩ ភូមិ៥ សង្កាត់ស្វាយព្រៃទី​១ ខណ្ឌ​ចំ​ការមនមានស្រុកកំ​​ណើ​ត នៅខេត្ត​កោះ​កុង ។

តាមសាក្សីបានបន្តទៀតថាមុនកើតហេតុគេឃើញម្ចាស់រថយន្តបង្កកំពុងជប់លៀងផឹកសុីជាមួយមិត្តភក្តិនៅនិងផ្សារម៉ាក្រូដែលមានទីតាំងជាប់និងផ្សារ អីអនថ្មី ស្ថិត​នៅ​តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់​ភ្នំ​ពេ​​ញ​ថ្មី ខណ្ឌសែនសុខ ។

លុះដល់ម៉ោងចប់កម្មវិធីក៍បានបើករថយន្តចេញត្រឡប់ទៅផ្ទះដោយដំណើទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុលើងកែងនិងផ្លូវឧកញ្ញាម៉ុងរិទ្ធីបានបត់ស្តាំដៃបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ពីកង់ហើយរថយន្តបង្កមិនឈប់នៅនិងកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់គេចខ្លួនខណះនោះក៍មានកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុល្បាតនៅក្នុងភូមិសាស្រ្តឃើញហេតុកានេះបានជិះម៉ូតូដេញរថយន្តបង្កមកដល់ចំណុចផ្លូវប្រឡាយលូទឹកស្អុយស្ថិតក្នុងភូមិអង្ក្រង់២ សង្កា​ត់​ក្រាំងធ្នង់ ខណ្ឌសែនសុខ បានរេចង្កូត​ធ្លា​ក់​ប្រឡាយ​លូទឹកស្អុយត្តូវបាន​សមត្ថកិច្ច​ឃាត់ម្ចាស់រថយន្តបង្កនៅនិងកន្លែងកើតភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនខ្លួនម្ចាស់រថយន្តមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងធ្នុងទុកប្រគល់ជូនខាងសមត្ថកុច្ចជំនាញចំណែករថយន្តសមត្ថកិច្ចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕