គ្រួសារ​អភ័ព្វ​មួយ អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​៣​ដង​​អស់​​ទាំង​​ស្រុង

ខេត្តពោធិ៍សាត់៖ ផ្ទះ​សង់​អំពី​ឈើ​ខាង​លើ ​ថ្ម​ខាង​ក្រោម ត្រូវបានអគ្គីភ័យ​ឆាប​ឆេះ​អ​ស់​ទាំង​ស្រុងត្រូវ​បាន​គេ​សង្ស័យ​បណ្ដាល​មក​​ពីផ្ទុះ​សេ​ខ្សែ​ភ្លើង ទើបបណ្ដាល​ឲ្យ​រាល​ដាល​ឆាប​ឆេះ​បែបនេះ ប៉ុន្តែ​ពុំមាន​បណ្ដា​ល​ឲ្យមនុស្ស​ម្នា​ណា​ម្នាក់​រង​របួស​នោះ​ទេ ។​ហេតុ​ការណ៍​ខាង​លើ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ឡើង​កាល​ពី​វេលា​ម៉ោង​១ និង១០​នា​ទី រសៀល​​ថ្ងៃ​ទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ថិត​នៅ​ភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុង.​ខេត្ត​ពោ​ធិ៍​សាត់ ។

ម្ចាស់​ផ្ទះ​រងគ្រោះ​មាន​ឈ្មោះ ថោង តូ ភេទ​ប្រុ​ស អាយុ​៧០​ឆ្នាំ ជន​ជាតិ​ខ្មែរ និងប្រពន្ធ​ឈ្មោះ កែវ ហៃ មុខរបរ បោចមាន់ ផ្ទះ​ត្រូវ​បាន​អគ្គីភ័យ​ឆា​ប​ឆេះ​មាន​ទំហំ​០៦​ម៉ែត្រ គុណ​០៨​ម៉ែត្រ សង់​អំពី​ឈើ​ខាង​លើ ថ្ម​ខាង​ក្រោម ក្នុង​នោះ​លុយ​ចំនួន ៩លាន​រៀល​ត្រូវ​ឆេះ​ម៉ត់ ។

បើ​តាម​សម្ដីអ្នក​ដែល​រស់​នៅ​ក្បែរ​ខាង​គ្នា មុន​ដំបូង​គេ​ឃើញ​មាន​ផ្សែង​ភ្លើង​ហុយ​ពណ៌ ខ្មៅឃ្មួលខ្មាញ់​លាយឡំទៅ​ដោយ​អណ្តាត​ភ្លើ​ង​ក្រហមឆ្អៅ​យ៉ាង​សន្ធោស​ន្ធៅ​ផ្នែក​​ខា​ង​លើ បន្ទោប់​មកក៏​បាន​ឆាប​ឆេះ​រាល​ទាំង​មូល ទើប​មានរថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍​សាត់ ម​ក​ជួយ​អន្តរាគមន៍​ជា​បន្ត​បន្ទាប់ រហូត​ដល់​ទៅចំនួន ៦គ្រឿង ភ្លើងក៍បានរលត់​បន្តិច​ម្តង​ៗ​រហូត​១០០% ប៉ុន្តែទោះជា​យ៉ាង​ណា​ក្តី​ភ្លើង​ឆេះ​អស់ស្ទើរទាំង​ស្រុងទៅ​ហើយ​នោះ​ដែរ ។
គួ​របញ្ជាក់​ថា ទីតាំង​កន្លែង​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ​នេះ កាល​ពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមក​ត្រូវ​បាន​អគ្គី​ភ័យ​ឆាប​ឆេះ​អស់​ទាំង​ស្រុង​ចំនួន ១ដង​រួច​មក​ហើយ​ដែរ ហើយ​ពី​ឆ្នាំ​មុន​មក​ទៀត​ក៏​ធ្លាប់​ភ្លើង​ឆាប​ឆេះ​ផង​ដែរ ដូច្នេះ​សរុប​ទៅ​ភ្លើង​ឆាប​ឆេះ​អស់​ចំនួន ៣ដង​រួច​មក​ហើ​យ តាំង​ពី​នៅ​ខ្ទម​រហូត​ផ្ទះ​ធំ​ល្មម និង​សង់​ផ្ទះ​ធំ​បែបនេះ​ពិត​ជា​គ្រួសារ​អភ័ព្វ​មែន ៕