ទន្សោងគោព្រៃត្រូវព្រានចង្រៃបាញ់ក្ស័យនៅកំពង់ស្ពឺ

សត្វ​ទន្សោង​គោព្រៃ​ឈ្មោល​មួយ​ក្បាល ដែល​ជា​ប្រភេទ​សត្វ​ដ៍​កម្រ​និង​ជិត​ផុត​ពូជ​នៅ​កម្ពុជា ក៍​ដូច​ជា​ពិភពលោក មាន​ទម្ងន់​ប្រមាណ​៥០០​គីឡូក្រាម ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​ដោយសារ​គេ​បាញ់​សម្លាប់ កាលពី​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្នំ​ពពូល ក្នុង​ព្រៃ​សហគមន៍​ចំរាក ភូមិ​ត្រពាំង​ក្រើ​ញ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ខណៈ​ដែល​ជនសង្ស័យ​ក្នុង​ការ​បាញ់​សម្លាប់សត្វ​ដ៍​កម្រ​នេះ ក៍​ត្រូវ​បាន​ឃាត់ខ្លួន​ដែរ​។

ក្រោយ​ការ​ប្រទះ​ឃើញ​សត្វ​ទន្សោង​គោព្រៃ​ខាងលើ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ក៍បាន​ដាក់​ចេញ​វិធានការ​ដល់​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ដើម្បី​ស្រាវជ្រាវ​តាម​រក​ក្រុម​ជនសង្ស័យ​ដែល​បាញ់​សម្លាប់ ។ ជន​ដែល​បាន​បាញ់​សម្លាប់​សត្វព្រៃ មានឈ្មោះ សូ ស៊ី​ណា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​អង្គ្រង ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទៀប ខេត្តស្វាយរៀង ដកហូត​រថយន្ត បាន​មួយ​គ្រឿង ម៉ាក VIGO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-7435 សាច់​ទន្សោង​១២០kg ជើង​មុខ​០២ ភ្លៅ​ក្រោយ​០១ ​។ ជន​បង្ក និង​វត្ថុ​តាង អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ បាន​បញ្ជូន​ទៅ មន្ទី​បរិស្ថាន​ខេត្តកំពង់ស្ពឺ ហើយ​ត្រូវ​កងរាជអាវុធហត្ថ​ស្រុក​ថ្ពង និង​រដ្ឋបាល​ព្រៃឈើ នគរបាល​ស្រុក​បរិស្ថាន កំពុង​ចុះ​ធ្វើ​កំណត់ហេតុ កន្លែង​កើតហេតុ ដើម្បី​បំពេញ​សំណុំរឿង បញ្ជូន​ទៅ​តុលាកា​តាម​និ​តិ​វិធី​ច្បាប់​៕