ថ្នាក់​ចរាចរណ៍ ប្រល័យ​ជីវិត​មនុស្ស​អស់​០៦​នាក់ និង​របួស​ធ្ងន់​ស្រាល​១៨​នាក់

ភ្នំពេញ៖ គ្រោះ​ថ្នាក់ចរាចរណ៍​កើត​ឡើង​ចំ​នួ​ន​១១​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​០៦​នាក់ និង របួស​ធ្ងន់​ស្រាល​១៨​នាក់ នៅ​ទូ​ទាំង​ប្រទេស​នា​ថ្ងៃ​ទី​២៤ ខែ មីនាឆ្នាំ​២០​​១៨នេះ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បណ្ដា​ល​ឲ្យ​ខូត​ខាត​ម៉ូតូ​ចំនួន​១១​គ្រឿង រថយន្ត​តូច​២​រថយន្ត​ធំ​៥ យាន្ត​ផ្សេង​ៗ១ និង អ្នកថ្មើរ​ជើង​០១​នាក់ ។​

បើ​យោង​តាម​របាយ​ការណ៍ ពីនាយក​ដ្ឋាន​នគរបាល​ចរាចរណ៍ និងសណ្ដាប់​ធ្នាប់​សា​ធារណៈ នៃអគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជា​តិ ។ សូម​​ប្រុង​​ប្រយ័ត្ន និង​យល់​ដឹង​ពីមូល​ហេតុ​ដែល​បណ្ដាល​ឲ្យកើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​គឺ៖​ល្មើស​ល្បឿន ដោយបើកបរលឿ​​ន​ពេក​បត់​គ្រោះ​ថ្នាក់​ប្រជែង មិន​ប្រកា​ន់​ស្តាំ កត្តាយាន ៕