ចោរឆក់ទូរស័ព្ទ​ Iphone X អ្នក​កា​សែត​បានសម្រេច

ភ្នំពេញ៖ ភ្នាក់ងារ​​អង្គភាព​​ព័ត៌​មាន Fre​s​h News ត្រូវជនសង្ស័យជិះម៉ូតូ Dre​a​m ចោរ​ឆក់​ទូរស័ព្ទ​​បាន​សម្រេច ខណៈ​ពេល​កំពុង​ចេញ​យក​ព័ត៌​មាន នៅចំណុច​មុខ​សណ្ឋាគារ inter continental ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន​ វេ លា​ម៉ោង​​១១និង​ ៤០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែ​មិនា​ ឆ្នាំ​២០១៨ ។

ជនរង​គ្រោះ​ឈ្មោះ ចិន្តា អាយុ​ជាង ៣០​ឆ្នាំ​​មុខ​របរ ភ្នាក់ងារអង្គភាពព័ត៌មាន Fres​h News បានអោយដឹងថា​ នៅមុន​ពេ​ល​កើ​តហេតុ​ កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង​២​នាក់ គោល​បំណង​​ទៅ​យក​ព័ត៌មាន លុះមក​ដ​ល់​ចំណុច​កើត​ហេតុ​ មានជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ Dream សង់ ពណ៌ក្រហម​ មិនចាំ​ស្លា​កលេខ​ ជិះតាមមក​ពីក្រោយ​បាន​ធ្វើ​ស​កម្មភាព​ឆក់យកទូរស័ព្ទពីដៃរបស់គាត់ បា​ន​សម្រេច​ រួច​ជិះ​រត់​​គេច​ខ្លួន តាមផ្លូវមុនីរ៉េ​ត​​(ផ្លូវ២១៧) ផ្សារដើមគរ ឡើងមក​ឃ្លាំង​រំ​សេវ រូតមកដល់ស្តុបទេពផន ក៏មានក្រុម​អ្នក​សារ​ព័ត៌​មាន​ជា​ច្រើន នាំគ្នាជួយ​ដេញ​តាម​រួច​បត់​តាមផ្លូវ​១៨២ តម្រង់ទៅ​ស្ពាន​អាកាស​៧​មករា ក៏បាត់​ស្រមោល​ឈឹង​តែ​ម្ដង ។

បើ​សម្ដី​ភ្នាក់ងារ BBN បាន​អោយ​ដឹង​ដែរ គាត់បានធ្វើដំណើរតាមផ្លូវក៏លឺតាម ID ថា មានករណី​ចោរ​ឆក់​ដេញ​តាម​មក​ដល់​ជិត​ស្តុប​ទេពផន ហើយគាត់​ក៏រងចាំ​នៅ​ទី​នោះ​ដែរ តែ​ជន​សង្ស័យ​ជិះ​ម៉ូតូ​លឿន​ពេក គាត់​ស្ទាក់​មិន​បាន រួចជិះរត់​បន្ត​ទៀត​ដល់​ស្តុប​ឃ្លាំង​រំសេវ ក៏​ជួប​នឹង​សមត្ថកិច្ច​២​នាក់ លោត​វាយ​បាន​១​ដៃ​ត្រូវ​ជន​សង្ស័យ​ដែរ តែ​​មិន​បណ្ដាល​អោយ​ជនសង្ស័យ​ដួល​នោះ​ទេព្រោះជនសង្ស័យមាឌធំខ្ពស់ហើ​យ​បានបន្ថែមរត់ដល់ផ្លូវកម្ពុជាក្រោម​រត់​គេ​ច​ខ្លួនបាត់ស្រមោលតែម្ដង ៕