មាន​ប្រពន្ធ​កូន​ហើ​យ ម៉េច​បាន​មក​ស្រ​លាញ់​រូប​គេ​ទៀត​ ព្រឹកឡើង​ផ្អើ​ល​ពេញ​ផ្ទះ​ជួល

ភ្នំពេញ៖ នារី​ម្នាក់ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នក​បម្រើ​ការ​នៅ​ក្នុង​ហាង​បារាំង​នោះ បាន​​ធ្វើ​អត្តឃាត​ដោយ​ការ​ចង.ក​សម្លាប់​ខ្លួន​នៅចំណុចផ្ទះ​ជួល​លេខ​១២២E4​Z ក្រុម៥ ភូមិ​១ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌ​ដូន​ពេ​ញ កាល​​​ពី​វេលា​ម៉ោង ៦​និង​២០​នា​ទី​​ព្រឹក ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា នារី​រង​គ្រោះ​ឈ្មោះ សម្ភស្ស អាយុ ២៩ឆ្នាំ មុខ​របរ ធ្វើការ​ហាងបារាំង ស្នាក់នៅ​ផ្ទះ​ជួល​កើត​ហេតុខាងលើ​ ។

យោង​​តាម​សម្តី​មិត្ត​ភក្តិ​នារី​រងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​​កើត​ហេតុ នារី​រង​គ្រោះ​បាន​ចេញ​ពី​ធ្វើការ ហើយ​ក៏​មក​បបួ​ល​រូប​ខ្លួន​ទៅ​ផឹក​ស៉ី​ជា​មួយ​គេ ពេល​នោះ រូប​ខ្លួន​បាន​ប្រាប់​ទៅ​នារី​រងគ្រោះ​ថា គេ​មិន​មាន​លុយ​សម្រាប់​ផឹក​ស៉ី​នោះ​ទេ។ ភ្លាម​ៗ​នោះ នារីរងគ្រោះ​ក៏​បាន​តេ​ទូរស័ព្ទ​ទៅ​បុរ​ស​ម្នាក់ ដែលគេ​ស្គាល់ថា ជា​សង្សារ​រប​ស់​ខ្លួន នៅ​ពេល​ដែល​តេ​ទៅ ក៏និយាយ​មិន​ត្រូវ​គ្នា​ហើយ​ឈ្លោះ​ប្រកែត​គ្នា​យ៉ាង​ខ្លាំងៗ ដោយ​បាន​និយាយ​ថា ខ្លួនមាន​ប្រពន្ធ​កូន​ហើ​យ ម៉េច​បាន​មក​ស្រលាញ់​រូប​គេ​ទៀត​។ បន្ទាប់​មក នារីរងគ្រោះ​ក៏បាន​បោះ​ទូរស័ព្ទ​​ដែល​កំពុង​តែ​និយាយ​ជា​មួយ​បុរស​ជា​ស​ង្សា​រ​នោះ​ចោល បណ្តាល​ឲ្យ​បែក​ខ្ទេច ហើ​យ​ក៏​ត្រូវ​បាន​ឈ្មោះ សិន លីនណា ទៅ​រើ​ស​យក​ទូរស័ព្ទ​របស់​នារីរងគ្រោះ​មក​វិញ និ​ង​បាន​នាំ​គ្នា​ចូល​គេង​ទាំង​អស់​គ្នា ។

ស្រាប់តែ​ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០​១​៨ ក៏បានប្រទះ​ឃើញនារីរគ្រោះ​ចង.ក​ស​ម្លា​ប់ខ្លួន​ឯង​បាត់​ទៅ​ហើយ រួចក៏បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ និ​ង​បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ឲ្យ​ចុះមកពិនិត្យនឹងធ្វើកោសលវិច្ឆ័យ និងបានប្រគល់សពនារីរងគ្រោះខាងលើទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕