ប្រពន្ធ​​លួច​​មាន​​សាហា​យ​​ស្មន់​​ជា​មួយ​ជន​ជាតិ​​ចិន រហូត​​មាន​កូន

ប៉ោយ​ប៉ែ​ត៖ ស្រី​​រូប​​ស្រស់​​ម្នាក់​ត្រូវ​​ប្តី​​ការ​ពេញ​​ច្បាប់​ប្ដឹង​​ឲ្យ​​កម្លាំង​​សមត្ថកិច្ច​​ចាប់​ខ្លួន​កាល​ពី​​ព្រឹក​​ថ្ងៃ​​ទី​២១ ខែ​មីនា ឆ្នាំ​​២០១៨ នៅ​​ក្នុង​ភូមិ​​បា​លិ​លេ​យ្យ​១ សង្កាត់​​ប៉ោយ​ប៉ែ​ត ក្រុង​​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមាន​ជ័​យ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា នារី​ជា​ប់​ចោទ​​ផិត​ក្បត់​​នោះ​​ឈ្មោះ ស្រី កែវ អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ម្តាយមីង នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ចំណែក​ប្តី​ឈ្មោះ រ៉ូ អាយុ​២១​ឆ្នាំ មុខរប​ ធ្វើការ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត រស់នៅ​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទា​យ​មាន​ជ័យ ។ តាម​ការ​លើក​ឡើង​របស់​បុរស​ជា​ប្ដី បាន​អោ​យ​​ដឹង​ថា​ ខ្លួន​បាន​រៀប​អាពាហ៍ពិពាហ៍ ស្រប​តាម​ច្បាប់​ប្រពៃណី​ខ្មែរ ជា​ប្ដី​ប្រពន្ធ កាល​ពីខែធ្នូ ឆ្នាំ​២០១៦ នៅ​ភូមិ​សាមគ្គី​មា​ន​ជ័យ ដោយ​មិន​ទាន់​មានកូន​ជា​ចំណ​ង​ដៃ​​នៅ​ឡើយ​​ទេ ។ បុរស​ជា​ប្តី​ឈ្មោះ​រ៉ូ​បាន​ឲ្យ​ដឹង​បន្ត​ថា ដោយ​ខ្លួន​ជាប់រវល់ ទៅ​ធ្វើការ​នៅ​កាស៊ីណូ បាត់​ៗ​ពី​ផ្ទះ​ជា​រៀងរាល់ថ្ងៃ​ត្រឡប់​មក​ផ្ទះ តែង​តែ​​មិនឃើញ​នាង​ជា​ប្រពន្ធ​នៅផ្ទះ រូប​គាត់​ក៏​សួរនាំ តែ​នាង​ចេះ​តែ​ឆ្លើយ​បដិសេធ​ថា​មិន​មាន​ទៅ​ណា​ទេ ។

ប្រភព​ដដែល​បន្ថែម​ថា រហូត​ដល់​មាន​ទំ​នាស់​ពាក្យ​សម្តី​គ្នា​កើតឡើង បុរស​ជា​ប្តី​ខឹង​ក៏​ទៅ​ដាក់​ពាក្យ​ប្តឹង ទារ​បណ្តា​ការ ចំនួ​ន​៥០០០​ដុល្លារ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ។ ខណ​:​នាង​បដិសេធ​ដដែល ប៉ុន្តែ​នាង​ព្រម​ឲ្យ​ថ្លៃ​បណ្តា​ការ​តែ​១១០០​ដុល្លារ ។ ដោយសារ​មិន​ទុកចិត្ត ក្រែង​មានការ​ភ័ន្ត​ច្រឡំ​លើ​ប្រពន្ធ ប្តី​បាន​តាមដាន​តាម​រយៈ​ប្រពន្ធ​GPS ទើប​ដឹង​ថា នាង​នៅ​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់ រហូត​មានកូន​ក្នុង​ផ្ទៃពោះ ហើយ​លួច​ទៅ​ទំលាក់​ចោល​ថែម​ទៀត​ផង ។ នៅ​ថ្ងៃ​កើតហេតុ ដោយសារ​រូប​គាត់​ជា​ប្ដី បាន​ហៅ​ប្រពន្ធ​អោយ​ចេញ​មក​ក្រៅ តែ​នាង​មិន​ព្រម​ចេញពី​ក្នុង​បន្ទប់​ដែល​មាន​បុរស​ៗ​ជនជាតិ​ចិន​ច្រើន​នាក់​នៅ​ក្នុង​នោះ រូប​គាត់​ក៏​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​ហៅ​សួរនាំ​តែ​ម្ដង ។ ទោះជា​យ៉ាងណា ចំពោះ​ការ​ចោទប្រកាន់​ខាងលើ​នេះ អ្នក​សារព័ត៌មាន​មិន​អាច​សុំ​ការ​បំ​ភ្លឺពី​នារី​ជា​ប្រពន្ធ​បាន​ឡើយ ព្រោះ​ស្ថិ ត​ក្នុង​ការ​សាកសួរ​របស់​សមត្ថកិច្ច​នៅ ឡើ​យ ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ហៅ​សាក់​សួរនាំ​ស្នេហា​ត្រីកោណ​នេះសម​ត្ថ​កិច្ច​បាន​នាំ​ខ្លួន​ជនជាតិ​ចិន​មួយ​ក្រុម​ប្រហែល​៥​នាក់ ដែល​គេ​សង្ស័​យ​​ថា ពាក់ព័ន្ធ​ឆ្លង​ដែន​ខុស​ច្បាប់​សំងំ​លាក់ខ្លួន​បើក​ល្បែងស៊ីសង​ខុ​ស​ច្បាប់​ផង​ដែរ ៕