ចោរ​មួយ​ក្រុម​លួច​រថយន្តចំ​ផ្ទះ​លោក​អធិ​ការ​រងស្រុក​បាទី ផ្ទុះ​អាវុធ​ស្លាប់​ចោរ​ម្នាក់ របួស​ម្នាក់

ខេត្តតាកែវ៖ ក្រុមចោរ​លួចរថយន្ត​មួយ​ក្រុ​ម​បាន​ធ្វើ​សកម្មភាព​ចូល​ប្លន់ រថយន្ត​ក្នុង​ផ្ទះ​លោកអធិការ​រង​ស្រុក​បាទី តែចៃ​ដន្យ​ម្ចាស់​ដឹង​ទាន់ ស្រែក​ឆោរ​ឡោរ និងរាយ​កា​រ​ណ៍តាម​វិទ្យុទាក់​ទង​ទើប​ធ្វើ​ការ​ឃាត់​ខ្លួន រហូត​ឈាន​ដល់​ផ្ទុះ​អាវុធ បណ្តាល​អោយ​ស្លា​ប់​ចោរ​ម្នាក់ និង​របួស​ម្នាក់ ។​ ហេតុកា​រ​ណ៍​​បង្ក្រាប​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨ វេលាម៉ោង០២​និង​៥៣​នា​ទី នៅ​ភូមិ​រលាំង​គ្រើល ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្ត​តាកែវ ។

នគរបាលស្រុកបាទីបានអោយដឹងថា ជន​សង្សយ័មានឈ្មោះ ឈ្មោះសែម ចាវ ប្រុ​ស​អាយុ២១ឆ្នាំ នៅភូមិខ្សាច់លុប ឃុំត្រ​ពាំង​សាប ស្រុក​បាទី ខេត្ត​តាកែវ(ស្លាប់) និងទី០២ឈ្មោះសឿន ពៅ ហៅអ៊ឹប ប្រុ​ស​អាយុ​២១ នៅភូមិស្តុកប្រីយ៍ ឃុំត្រ​ពាំង​សា​ប ស្រុក​បាទី អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ ។ ចំណែក​ជនរងគ្រោះ​មាន​ឈ្មោះ ណាំ សោ​ភ័​ណ្ឌ អធិការ​រងនគរបាល​ស្រុក​បាទី នៅ​ភូមិ​រលាំង​គ្រើល ឃុំ​ត្រពាំង​សាប ស្រុ​ក​បា​ទី ។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​អោយ​ដឹង​ថា នា​វេលា​កើត​ហេតុ​ខាង​លើ មានករណី​ក្រុម​ចោរ​ចូល​លួច​រថយន្ត ផ្ទះរបស់​លោក​អធិ​ការ​រងស្រុក​បាទី ភ្លាមៗលោកបាន​ស្រែ​ក​តាម​វិទ្យុទាក់ទង​អោយកម្លាំង​ធ្វើ​ការ​ពួន​​ស្ទា​ក់ ដោយ​អោយ​ព័ត៌មាន​​ម៉ូតូ ពី​គ្រឿង មាន​គ្នា​បី​នាក់​ជិះ​ទៅ​ទិស​ខាង​លិច ពេល​នោះ​កម្លាំង​ប៉ុស្តិ៍ត្រ​ពាំង​សាប និង​កម្លាំ​ង​ប្រ​ជាការពារ បាន​សហការណ៍​ស្ទាក់​គ្រប់​ច្រក និង​បាន​ឃាត់​ម៉ូតូ០១​គ្រឿងជិះ​គ្នា​០​​២​នាក់ ។ ប៉ុន្តែ​មិន​ព្រម​ឈប់ លោនាយ​ប៉ុស្តិ​ត្រ​ពាំ​ង​សាប បាន​ដេញ​ប្រកិត​តាម​ក្រោយ​តាម​ផ្លូវ​លំ និង​បាន​អោយ​លោក​ចាប សុខុម នាម​អាយ​កូម​២៦​នាយ​ផ្នែក​ចរាចរណ៍ បា​ន​ឃាត់​តែ​ពុំ​ឈប់ ក៏បានបាញ់​គំរាម​ភ្ជុច​ដី​ចំនួន​០២​គ្រាប់​បណ្តាល​អោយត្រូវ​អ្នក​ដែល​ជិះ​ខាង​ក្រោយ បាន​ត្រូវ​ស្លាប់​នៅ​នឹ​ង​កន្លែង ក្នុង​ភូមិ​ស្តុកប្រីយ័ ឃុំ​ត្រពាំង​សាប ចម្ងាយ​ពី​ផ្ទះ​ធ្វើស​កម្មភាព​ប្រមាណ៣​គី​ឡូ​​​​ម៉ែ​​ត្រ ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សួរ​នាំ​នៅ​អធិការ​ដ្ឋាននគរបាល​ស្រុក​បាទី ៕