ពុទ្ធោ! ប្ដីធ្វើ​បាប​យ៉ាង​នេះ​ហើយ ​នៅ​ទ្រាំ​បាន​​រយៈ​ពេល​១​ឆ្នាំ​ទើប​ប្ដឹង​សមត្ថកិច្ច

ភ្នំពេញ​ ៖​ កម្លាំងអាវុធ​ហត្ថ​ខណ្ឌ​ពោធិ៍​សែ​ន​ជ័យ​ កាលពីវេលាម៉ោង​ ១០និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​មីនា​ ឆ្នាំ​២០១៨ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​ម្នាក់​ បន្ទាប់​​ពី​បាន​ទទួ​ល​ពាក្យ​បណ្តឹង​របស់ស្ត្រី​រងគ្រោះ​ដែល​ជា​ប្រព​ន្ធ​ ក្រោយ​ពេលបុរសជាប្តី​ចិត្តអប្រិយ​ធ្វើ​ទារុណ​កម្ម​ផ្លូវ​ភេទ​យ៉ាង​សារហាវ​ព្រៃ​ផ្សៃ​ ហើយ​បាន​ថតវីដេអូពេល​រួមភេទទុក​គម្រា​ម​​ផង ។ ហេតុការណ៍​ភ្ញាក់​ផ្អើល​នេះ​បាន​ប​ង្ក​ឡើង នៅ​ចំណុច​ផ្ទះ​ជួល​លេខ១​ បន្ទប់​លេ​ខ​៦​​ផ្លូវ​លំ​ ភូមិ​ចោមចៅ​២​ សង្កាត់ ចោ​ម​ចៅ​២ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចបានប្រាប់ថា ​ស្ត្រី រងគ្រោះ​​មាន​ឈ្មោះ​ ឡាយ វិល័យ អាយុ​ ៣០ឆ្នាំ ស្នាក់​នៅ​ម្តុំ​កា​ណា​ស៊ី​ធី ផ្លូវ​វេង​ស្រេង និងប្តីជា​ជន​សង្ស័យ​មាន​ឈ្មោះ​ នឹម ឈីន អាយុ​ ៣៦ឆ្នាំ​ ស្នាក់​នៅ​ជា​មួយ​គ្នា ។

ស្ត្រី​រង​គ្រោះ​ដែល​ជា​ប្រពន្ធ​បាន​រៀប​រាប់​​ទាំ​ង​ទឹក​ភ្នែក​ថា ប្តីចិត្ត​អប្រិយ​ធ្វើ​ទារុណ​ក​ម្ម​យ៉ា​ង​​ព្រៃ​​ផ្សៃ​បំផុ​ត​ ដោយ​បង្ខំរួមភេទ​ហើ​យ​ថត​ជា​វីដេអូ​ឃ្លីប​ទុក រួមទាំងឲ្យ​ស្ត្រី​រង​គ្រោះ​យក​ឡាម​អាប្រដាប់​ភេទទៀត ​។ដោ​យ​សារតែ​ទ្រាំ​និង​ទង្វើ​របស់​ប្តី​អប្រិយ​មិន​បា​ន​ ទើប​សម្រេច​ចិត្ត​រត់​ទៅ​ដាក់ពាក្យប​​ណ្តឹ​ង​នៅទីបញ្ជាការ​កងរាជអាវុធហត្ថ​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បីសុំ​ការអ​ន្ត​រាគ​មន៍តែ​ម្ដង ។

​បន្ទាប់​ពីទទួល​បាន​ព័ត៌មាន​កម្លាំង​អាវុធ​ហ​ត្ថ​ខណ្ឌ​ បានសហការជា​មួយកម្លាំងកង​រា​ជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ចុះទៅ​ដល់​ប​ន្ទប់​​ជួល​របស់​ស្ត្រី​រងគ្រោះ​ខាង​លើ​ និង​បា​ន​ធ្វើការឃាត់​ខ្លួន​បុរស​ជា​ប្តីយក​ទៅ​ធ្វើ​កា​រ​សួរ​នាំ​ នៅ​ទីបញ្ជាការ​កងរាជ​អាវុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បីកសាង​​សំណុំ​រឿង​ចា​​ត់​ការ​បន្ត​តាម​នីតិ​វិធី ៕​