ឡើង​ជា​ចៅសង្កាត់​ ស្រាប់​តែ​ភ្លេច​ប្រព​ន្ធ​និង​ កូន​​​៣​នាក់ ហើយ​ដាក់​ពាក្យ​ប្ដឹ​ង​លែង​​លះ​ប្រពន្ធ​ព្រោះ…

ភ្នំពេញ៖ ស្ត្រីម្នាក់​បានធ្វើ​ដំណើរតាំង​ពី​ខេត្ត​កំពង់ឆ្នាំង ដើម្បីស្កាត់​ជួប​និយាយ​ស​ម្រប​សម្រួល​គ្នា​ជា​មួយ​លោក ម៉ាលី ពិសិ​ដ្ឋ ដែល​ជា​ចៅ​សង្កាត់​កាកាប​២ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ ដោយ​គាត់​បាន​និយាយ​ថា លោក​ចៅសង្កាត់​ខាង​លើ​គឺ ជា​ប្ដី​របស់​គា​ត់​រស់​នៅជាមួយគ្នា​ជាង១០ឆ្នាំមក​ហើយ ។ តាំង​ពីពេលដែលប្ដី​មានបុណ្យ​សក្ដិតូច​តាច​ឥឡូវ​លោកប្ដី​បាន​ឡើង​ជា​ចៅសង្កាត់​ស្រាប់​តែ​ភ្លេច​រូប​គាត់​និង​កូន​ៗ​៣​នាក់ ដោយបានដាក់ពាក្យប្ដឹងលែងលះរូបគាត់ទាំងគ្មានកំហុស ។ ប៉ុន្តែខណៈពេលដែល​គាត់ទៅដល់សាលាសង្កាត់លោកប្ដីបានបិទទ្វារនៅក្នុងបន្ទប់ធ្វើការខ្ទាស់គន្លឹសពីខាងក្នុងនិងឲ្យកូនចៅចាក់សោរទ្វារពីខាងក្រៅជាប់មិនព្រមចេញមកជួបគាត់ឡើយ ហើយមូលហេតុដែលសុំលែងនោះគាត់សង្ស័យប្ដីមានស្រីថ្មីនិងជាអ្នកធ្វើការជាមួយគ្នាទៀតផង។ ស្រ្តីខាងលើបានធ្វើដំណើរទៅរកប្ដីកាលពីវេលាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ដ​ល់​កន្លែងដែលប្ដីធ្វើការគឺនៅក្នុងសាលាសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តី​ខាង​លើ​បាន​និយាយ​ថា ប្ដីរបស់គាត់​ឈ្មោះ ម៉ា លីពិសិដ្ឋ អាយុ៣៩ឆ្នាំ មុខរបរ​ជា ចៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍​សែ​ន​ជ័យ ។ ចំណែក​រូប​គាត់​ជា​ប្រពន្ធ​ឈ្មោះ អ៊ល ពិសី អាយុ៣៩ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ​ត្រពាំង​ចិក​សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ខេត្ត​កំពង់​ឆ្នាំង ។ មាន​កូន​ចំនួ​ន​៣នាក់​ក្នុង​នោះ​កូន​ស្រីបង ឈ្មោះ ពិសិ​ដ្ឋ សុខិតា អាយុ​១៧​ឆ្នាំ កូន​ស្រី​ទី២ឈ្មោះ ពិសិដ្ឋ ថាភរិយា អាយុ១០ឆ្នាំ និងកូន​ប្រុ​ស​ពៅ​ឈ្មោះ ពិសិដ្ឋ លីវណ្ណលាភ អាយុ​៥​ឆ្នាំ ។

ប្រភពដដែលបានបន្តទៀតថា គាត់និង​លោ​ក​ម៉ាលី ពិសិដ្ឋ បានយកគ្នា​ជាប្តី​ប្រព​ន្ធ​ដោយ​មិនបានរៀបការ​អស់រយៈពេល​ជា​ង​១០​ឆ្នាំ​កន្លង​មក​ហើយ ប៉ុន្តែបាន​ចុះ​អេ​តា​ស៊ី​វិល​ជា​មួយ​គ្នា ដែល​បញ្ជាក់ថា ជាប្ដី​ប្រពន្ធ​ស្រប​ច្បាប់ ។ មិន​តែ​ប៉ុណ្ណោះ​កា​ល​មុន​ពេល​ជួបគ្នាគាត់​ជាស្រី​មេម៉ាយ​មាន​កូន​ស្រី​ម្នាក់​ចំណែក​លោកប្ដី​ក៏​ជា​បុរស​ពោះ​ម៉ាយ​មាន​កូនម្នាក់ដែរ ។ លុះ​ពេល​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​លោកប្ដី​បានឲ្យ​គាត់​លុ​បនាមត្រកូល​ប្ដី​មុនរបស់​កូន​ស្រី​ចោល​និង​យ​ក​ឈ្មោះ​របស់​ខ្លួន​ដាក់​ជំនួស​វិញ ។ បន្ទា​ប់មក​បានឲ្យគាត់​សេង​ឥវាន់​ចាប​ហួ​យ​យក​លុយ និងខ្ចី​លុយធនាគារ​៥ពាន់​ដុល្លារ​ព្រម​ទាំងលក់​គ្រឿង​អលង្ការមាស​២​តម្លឹង​ប្រមូលយកលុយ​មករកការងារធ្វើ​នៅ​ភ្នំពេញ​និង​បាន​ស្នាក់​នៅ​ផ្ទះ​ជួល ។

ស្រ្តី​ជា​ប្រពន្ធ​បាន​បន្ត​ទៀត​ថា ពេលនោះ​លោក​ប្ដី​បានការងារ​ជា​ចៅសង្កាត់​រង​ទី​២​សង្កាត់​កាកាប​ហើយ បាន​ស្នាក់​នៅ​ជា​មួ​យ​គ្នា​គ្មាន​បញ្ហា​អ្វី​ឡើយ ។ លុះ​ក្រោយ​មក​បន្ទាប់​ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ប្ដី​គាត់​បានក្លាយជាចៅ​សង្កាត់កាកាប​២ ប៉ុន្តែ​មិន​បាន​ប្រាប់ឲ្យ​គាត់​ដឹងថា ជា​ប់ជា​ចៅ​សង្កាត់​ឡើយ​គឺ លាក់​លៀ​ម​រហូត ។ លុះដល់ខែធ្នូ ឆ្នាំ២០១៧ ស្រាប់តែលោក​​ប្ដី​ដាក់ពាក្យទៅតុលាការ សុំលែងលះ​គ្នា​ជា​មួយគាត់​ដោយគ្មាន​មូលហេតុ​និង​បាន​ព្យាយាមគេចវេសពីគាត់រហូតតែម្ដង។បន្ទាប់ពីប្ដីធ្វើបែបនេះគាត់ពិបាកចិត្តណាស់ហើយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គា​ត់​បានតាមរកប្ដី ប៉ុន្តែ​ប្ដីគេចមិនជួបទេ លុះ​ដល់​ថ្ងៃ​ទី២៥ ខែ​មករា ឆ្នាំ២០១៨ តុលា​កា​រ​បាន​កោះហៅទៅ​សាក​សួរ ។ ពេល​នោះ​ប្ដី​ដាច់​ខាត​ត្រូវ​តែ​លែង​គាត់​ចោល ប៉ុន្តែ​គា​ត់​វិញ​មិន​បាន​លែង​ទេ លុះ​ដល់​ថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ តុលាការ​បាន​កោះ​ហៅ​ម្ដង​ទៀត តែគាត់អត់​បាន​ទៅ​ទេ​ព្រោះ​អត់​ស្រួល​ខ្លួន ហើយប្ដី​បាន​គេ​ចត​ហូត​មក​ដ​ល់​ព្រឹក​ថ្ងៃ​ទី​១៩ មីនានេះ​ទើបគាត់​សម្រេច​ចិត្ត​តាម​រកដល់​សាលាសង្កាត់​តែ​ម្ដង ។ ប៉ុ​ន្តែ​លោកចៅ​សង្កាត់មិន​ចេញ​ពី​បន្ទប់​ធ្វើ​ការ​មក​ជួប​ឡើយ ដូច្នេះ​សុំ​ឲ្យ​លោក​អភិបា​ល​ខណ្ឌនិង​មន្រ្តីគ្រប់លំដាប់​ថ្នាក់ជាពិសេ​ស​សម្ដេចអគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន​សែន មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​គាត់​ផង ៕