រថយន្ដ​ហ៊ីយ៉ាន់​ដាយ​ផ្តាច់​ជីវិត​មនុស្ស​ម្នាក់ និង​១៣​នាក់​ទៀត​របួស​ធ្ងន់​ស្រាល

តាកែវ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើត​ឡើង ដោយ​មាន​រថយន្តហ៊ី​យ៉ាន់​ដា​យ​១​គ្រឿង បានបុករះ​ជាមួយ​រថយន្ត​ស៊ាំ​យ៉ុង​ដឹក​កម្មករ រួចបន្តទៅ​បុកម៉ូតូ​៣​គ្រឿង​ទៀត បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​១៣​នាក់​ទៀត​រង​របួស​ធ្ងន់​ នៅចំណុច​ផ្លូវជាតិលេខ២ ចន្លោះបង្គោល​គីឡូ​ម៉ែត្រ​លេខ​៣២-៣៣ ភូមិ​ឃ្លាំង​សម្បត្តិ ឃុំពត់​ស ស្រុក​បាទី ខេត្តតាកែវ កាលពីវេលា​ម៉ោ​ង​៥ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ត្រូ​វ​បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុនពេលកើត​ហេ​តុ​គេ​បាន​ឃើញ រថយន្ដ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-1​1​32 បើក​ដោយ​ឈ្មោះ កែម ភារម្យ ភេទ​ប្រុ​ស អាយុ៣២ឆ្នាំ ស្នាក់នៅក្នុង​សង្កា​ត់​ដង្កោ​ ខណ្ឌដង្កោ បើកក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ដល់​ចំណុច​កើត​ហេតុ ក៏បាន​បុក​ជា​មួយ​រថយន្ដ​មួយ​គ្រឿង​ទៀត ម៉ាក​សាំ​យ៉ុង ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-6764 បើកបរដោយឈ្មោះ ភួន វៃ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅ​ស្រុក​បា​ទី ខេត្តតាកែវ និងអ្នករួមដំណើរ​៧នា​​ក់​ទៀ​ត ជាមនុស្ស​ស្រី​ដែល​ជាកម្មការិនី​រោង​ច​ក្រ រួចបន្ត​ទៅ​បុក​នឹង​ម៉ូតូ​ចំនួន​៣​គ្រឿង​ទៀ​​ត ទី១​ម៉ាក​ហុង​ដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរីឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ តាកែវ 1J-7595 បើកដោយឈ្មោះ ព្រាប ព្រឿង ភេទប្រុស អាយ២៨ឆ្នាំ រួមដំណើរជា​មួយ​ឈ្មោះ ឈាង ម៉េង ភេទស្រី អាយុ២៥ឆ្នាំ (កម្មកររោងចក្រ) ,​ទី២ម៉ូតូម៉ាកហុងដា​សេ​១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លា​ក​លេខ ភ្នំពេញ 1AV-4238 បើកបរដោយ​ឈ្មោះ ខុម សុម៉ាណា ភេទប្រុស អាយុ៣​៣​ឆ្នាំ រួមដំណើរជាមួយឈ្មោះ ឡាយ សឿ​ន​ ភេទស្រី អាយុ២៨ឆ្នាំ (កម្មកររោងចក្រ) និងទី៣ម៉ូតូម៉ាក គុបជ្រុង ពណ៌ខៀវ ពាក់​ស្លាក​លេខ​ភ្នំំពេញ 1G-0058 បើកដោយ​ឈ្មោះ ម៉ឺក សុខជា ភេទប្រុស អាយុ​២៨​ឆ្នាំ (កម្មករ​រោង​ចក្រ​)បន្ថែម​ទៀត ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ ផ្តើមចេញ​ពី​រថយន្ត​ហ៊ី​យ៉ាន់ដាយ បុករះជាមួយនឹង​រថ​យ​ន្តដឹកកម្មកររោងចក្រ រួចបន្ត​មក​បុក​ម៉ូតូ​៣​គ្រឿង​ទៀត បណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លា​ប់ និង១៣នាក់​ទៀត រងរបួស​ធ្ងន់​និង​ស្រា​ល​ត្រូវបាន​គេបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បាទី ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ចបានធ្វើ​ការវា​​ស់​វែងនាំយកមធ្យោបា យ​ធ្វើដំណើរ​ខាង​លើ យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​បាទី ដើម្បី​កសាង​សំណុំ​រឿង រង់​ចាំ​ដោះ​ស្រាយ​គ្នា​តាម​ច្បាប់​បន្ត​ទៀត ។ ដោយ​ឡែក​សព​ជន​រងគ្រោះ ត្រូវបាន​ស​ម​ត្ថ​កិច្ច​ប្រគល់ឲ្យក្រុម​គ្រួសារធ្វើ​បុណ្យ​តាម​ប្រ​ពៃ​ណី ៕