បងប្អូនបង្កើត​២​នាក់ស្លាប់ ទាំងព្រលឹម​នៅ​ស្រុក​ព្រះ​ស្ដេច រថយន្ត​បុក​ជា​មួយ​ម៉ូតូ

ព្រៃវែង៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​ក្នុង​ទិស​បញ្ច្រាស់​គ្នា​បណ្ដាល​ឲ្យ​បង​ប្អូន​២​នាក់​ស្លាប់​នៅ​កន្លែង។ ហេតុ​ការ​ណ៍​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​ភូមិពា​​នី ឃុំល្វា ស្រុកព្រះស្តេចខេត្តព្រៃវែង លើផ្លូ​​វ​៣១២ កាលពីវេលាម៉ោង​៦និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែ​មីនា ឆ្នាំ​២០១៨ ។

ប្រភពបានឲ្យដឹងថា នៅមុនពេលកើត​ហេ​តុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាកHONDA C1​2​5 ​ពណ៌​​​ខ្មៅ​​​ពាក់​​ស្លាក​​លេខកណ្តាល​1M-​02​07បើក​ដោយ​ឈ្មោះ ឈាន ជីវ័ន្ត ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​បាក់ ​ឃុំ​​ព្រែក​ទន្លាប់ ស្រុកលើកដែក ខេត្តកណ្តា​ល បាន​ឌុប​ប្អូន​ឈ្មោះ​ឈាន ជីវិន ភេទ​ប្រុ​ស អាយុ២០ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ដោយបើកក្នុងទិសដៅពីត្បូងទៅទៅជើង លុះមកដល់ចំណុចខាងលើបានបុក រថ​យ​ន្ត​ម៉ាក​HYUNDAIពណ៌ស ពាក់​ស្លា​ក​លេ​ខភ្នំពេញ3B-6574 បើកដោយ​ឈ្មោះ​ញ៉ែម បូរ៉ា​ ភេទ ប្រុសអាយុ៣១​ឆ្នាំរស់​នៅ​ភូមិ​ខ្នយ ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្ត​ព្រៃ​​វែង ក្នុងទិសដៅបញ្ច្រាស់​គ្នាយ៉ាង​ពេ​ញ​ទំហឹង ។ បណ្តា លអោយ​អ្នកបើ​កម៉ូ​តូ​និ​​​ង​​អ្នករួមដំណើរ​ស្លាប់ នៅកន្លែង​កើត​ហេតុ ។
បច្ចុប្បន្ន​សាកសព​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី រី​ឯ​រថ​យន្ត​ម៉ូតូយកមក​រក្សា​ទុក ដោយ​ឡែក​អ្ន​ក​​បើកបរ​រថយន្តត្រូវបានឃាត់ខ្លួន​ ដើម្បី​ចា​ត់​ការ​បន្ដ​តាម​នីតិវិធី ៕