សាហាវម្លេះ! ​បុរស​ម្នាក់​ត្រូវ​ឃាត​.ក​ដៃ​ឆៅ កា​ប់​ចំ​កញ្ចឹង​ក បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ

កណ្ដាល៖ បុរសម្នាក់ត្រូវ​បានឃាត​​ក​ដៃ​ឆៅ​លើ​ដៃ​ប្រហារដោយយក​កាំបិត​កាប់​ចំ​កញ្ចឹង​ក ពេលកំពុងជិះ​ម៉ូតូតាម​ផ្លូវ​បណ្ដា​ល​ឲ្យស្លាប់​ភ្លាម​តែ​ម្ដង នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨នេះ នៅចំណុច​លើ​ចិ​ញ្ចើ​ម​ផ្លូវជាតិ​លេខ​២១ ភូមិ​ព្រែក​គង់ ឃុំ​សំ​ពៅ​ពូន ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល ​។ ជនរងគ្រោះ​ឈ្មោះ ចេក ភាព ​អាយុ២០ឆ្នាំ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅ​ពូន ស្រុកកោះធំ មុខ​របរ កម្មករបើក​ម៉ូតូ​លក់​ទឹកកក ។ ដោយ​ឡែក​ជនដៃដល់​មិន​ត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះ​បាន​រត់គេចខ្លួន ក្រោយ​ពេល​ធ្វើ​សក​ម្ម​ភា​ព ។

យោងតាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​អោយ​ដឹ​ង​ថា នៅ​មុន​ពេល​កើត​ហេតុ​ជនរង​គ្រោះ​​បានជិះម៉ូតូ០១គ្រឿង ម៉ាកSUZUKI N​E​X ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1DH-​20​39 តែម្នាក់ឯង​ចេញ​ពី​ផ្ទះ​ទៅ​លេង​បុ​ណ្យ បញ្ចុះ​ខណ្ឌ​សីមា​វត្ត​កោះ​ទៀវ ស្ថិត​នៅ​ភូមិ​កោះ​ទៀវ​(ខ) ឃុំ​សំពៅ​ពូន ស្រុក​កោះ​ធំ ។ លុះនៅវេលា​ម៉ោងកើត​ហេតុ​ខា​ង​លើ ខណៈ​ពេល​ដែល​ជនរងគ្រោះ ចេក ភាព ជិះម៉ូតូចេញ​ពីវត្តត្រឡប់​មក​ផ្ទះវិញ ដ​ល់​ចំណុច​ខាង​ត្បូង​ស្ពាន​ព្រែក​គង់ ចម្ងា​យ​ប្រមាណ​៥៥​ម៉ែត្រ ស្ថិតនៅលើចិញ្ចើម​ផ្លូវ​ជាតិ​២១​ចំហៀង​ខាង​កើត ស្រាប់តែ​មា​ន​​ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បា​ន​ធ្វើសកម្មភាព​កាប់ទៅលើជន​រងគ្រោះ​ចំ​ក​ញ្ចឹង​ក ពី​ក្រោយ​ចំហៀង​ខាង​ឆ្វេង​ជម្រៅ​ដល់​ឆ្អឺង បណ្ដាលឲ្យ​ស្លាប់​ភ្លាម​ៗ នៅ​និង​កន្លែង​កើត​ហេតុ​តែ​ម្ដង ​។​

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​នគ​រ​បាល​ជំនាញ នៃអធិការដ្ឋាន​នគរបា​ល​​ស្រុក​កោះ​ធំ ដឹក​នាំ​ដោយ​លោកអធិការ សហការជាមួយជំនាញខេត្ត និង​ប៉ុស្ដិ៍រដ្ឋ​បា​ល​សំ​ពៅ​ពូន បានចុះដល់កន្លែង​កើត​​ហេ​តុ រួច​ធ្វើការហ៊ុមព័ទ្ធ និងបាន​ធ្វើការ​សា​ក​សួរ​ស្រាវជ្រាវ​ពិនិត្យវិភាគកន្លែង​កើត​ហេ​តុ​​ ដើម្បីកំណត់រកមុខសញ្ញាជន​សង្ស័យ ​៕​