ស្វាម៉ី​តារា​ចម្រៀង សុគន្ធ នីសា ស្រវឹង​បើ​ក​រថយន្ត​ស៊េរីទំនើប​ទៅបុក​ម៉ូតូ​ចត​ចិញ្ចើម​ផ្លូវ​រង​ការ​ខូច​ខាត ហើយ​បើក​រត់ តែត្រូវ​ឃាត់​ជាប់​មក​វិញ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកRAGE ROVER មួយគ្រឿង ដែលបើកបរ​ដោ​យ​បុរស​ម្នាក់​ជា​ស្វាមី​សុគន្ធនីសា រួមជាមួយ​មិត្ត​ភ័ក្ត្រ​ម្នាក់​ទៀត​រួម​ដំណើ​ជា​មួយ​បាន​ជ្រុ​ល​ទៅ​បុកម៉ូតូហុងដាឌ្រីម​០​១៣ របស់​យុវ​ជន​ម្នាក់​ចត​ចោល​នៅ​ចញ្ចើម​ផ្លូវ​សុរាម្រឹត (ក្បែរូ​បសំណាក់ព្រះបរមរតនកោដ្ឋ)​ក្នង​ស​ង្កា​ត់ ចតុមុខ ខណ្ឌដូនពេញ បណ្ដាល​ឲ្យ​ម៉ូតូ​រង​ការ​ខូច​ខាត ហើយ​រថយន្ត​បង្ក បាន​បន្ត​បើករត់​រហូត​ទៅដល់​ស្ពាន​នាគ​ក្បែរវ​ត្ត​ភ្នំ ទើប​មិត្ត​ភ័ក្ត្រ​ជនរងគ្រោះ​ និងប្រជាពល​រដ្ឋ​ឃាត់ជាប់ ដោយបង្កការភ្ញាក់​ផ្អើលកា​ល​ពី​វេលា​ម៉ោង​០១ និង៣០នាទី​រំលងអា​ធ្រា​ត​ឈានចូល​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ២​០​១​៨ ។

តាម​សម្ដី​យុវជនរងគ្រោះ​ជាម្ចាស់​ម៉ូតូ​ហុង​ដា​ឌ្រីម​សង់​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២​០​១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AW-​17​50 បានជិះមកឈប់ ចតនៅលើ​ចញ្ចើម​ផ្លូ​វ​កើត​ហេតុ​ខាង​លើ ពេលនោះជនរង​គ្រោះ​​​ក៏ឃើញរថយន្តស៊េរីទំនើបម៉ាកRAGE R​O​VER មួយ​គ្រឿង ពណ៌ទឹកប្រាក់ ពាក់​ស្លា​ក​លេខភ្នំពេញ 2V-9779 ដែលអ្នក​បើក​បរ​ជាស្វាមីសុគន្ធ​នីសា កំពូលតារា​ច​ម្រៀង​ប្រចាំផលិត​កម្ម​រស្មី​ហង្ស​មាស មក​បុក​ម៉ូតូ​របស់គាត់ពី​ក្រោយ​ទាំង​កំរោល​អូ​ស​ជិត​១០​ម៉ែត្រ បណ្ដាល​ឲ្យរងការ​ខូច​ខា​ត​ទាំងពីក្រោយ​និង​ខាង​មុខ ភ្លាម​ៗ​នោះ​ រថយន្តបង្កបាន​ព្យាយាម​បើក​រត់គេចពី ក ន្លែងកើតហេតុ​ រហូតទៅ​ដល់​ស្ពា​ន​នាគ​វត្តភ្នំ ស្ថិតក្នុងខណ្ឌ​ដូន​ពេ​ញ​ដ​ដែ​ល ក៏​ត្រូវ​បាន​មិត្ត​ភ័ក្ត្រ​ជន​រងគ្រោះ និង​ប្រ​ជាពល រ​​ដ្ឋជួយឃាត់ជាប់ ហើយនាំមក​កន្លែងកើត​ហេតុវិញដើម្បីធ្វើការដោះស្រាយជាមួយភាគីខាងម៉ូតូជនរងគ្រោះតាមសន្តិវិធី ។

‎បន្ទាប់​មក​ក្រោយ ដោយមានការ​សម្រួល​ពី​សមត្ថកិច្ច​មូល​ដ្ឋាន ម្ចាស់រថយន្ត​បង្ក​ព្រ​ម​សងថ្លៃខូច​ខាតទៅខាង​ភាគីម៉ូតូ​រង​គ្រោះ​ចំនួន 450$ ដើម្បីបញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុ ៕