អគ្គីភ័យ​បាន​លេប​ត្របាក់​តូប​របស់​អាជីវ​ក​អស់​ចំនួន​៦៤៦​តូប

ភ្នំពេញ​ ៖ សមត្ថកិច្ច​បាន​បញ្ជាក់​ថា អគ្គីភ័​យ​បាន​លេបត្របាក់តូប​របស់អាជីវករ​អស់​ចំនួន​៦៤៦​តូប ក្នុង​ចំណោម​តូប​សរុប ១៤​៤​៧ តូប ពុំ​បង្ក​ឱ្យ​មាន មនុស្ស​របួស​ឬ​ស្លា​ប់​នោះ​ទេ មូល​ហេតុ​កំពុង​ស្រាវជ្រាវ ។ គិត​មក​ត្រឹម​ម៉ោង​៨​ព្រឹក សមត្ថកិច្ច​បាន​គ្រ​ប់​គ្រង​ស្ថាន​ការណ៍​បាន​ទាំង​ស្រុង គ្រាន់​តែ​នៅ​គំនរ​កម្ទេច​ភ្លើង​បន្តិច​បន្តួច​ប៉ុណ្ណោះ ។

សូម​ជម្រាន​ថា ផ្សារច្បារអំពៅត្រូវបាន​អគ្គី​ភ័យ​លេប​ត្របាក់ ជាង៨​ម៉ោង ពោលឆាប​ឆេះ​ឡើងនៅវេលា ម៉ោង១១ និង៤០នាទី ថ្ងៃទី​១៥ ខែមីនា​ ឆ្នាំ​២០១៨ នៅចំណុច​តូ​ប​ខាង​កើត​មួយ​កន្លែង នៅតាមផ្លូវ៣៦​៣​​កែងនិងផ្លូវ៦២២ ដែលស្ថិតក្នុងសង្កាត់​ច្បា​រអំពៅទី​២ ខណ្ឌ​ច្បា​រអំពៅ រាជធា​នី​ភ្នំ​ពេ​ញ​។ ប្រភពព័ត៌មាន​ពីកន្លែងកើត​ហេតុបានប្រា​ប់​​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ គេ​ឃើ​ញមានផ្សែងខ្មួលខ្មាញ់​ហុយចេញពី​តូប​​លក់​អង្ករ ឈាងខាងកើត ទើបផ្អើ​ល​ឆោរ​ឡោ​ឡើង ថា​មាន​អគ្គិភ័យ បង្កការភ្ញា​ក់​ផ្អើលដល់ប្រជាពលរដ្ឋ ព្រមទាំងអា​ជ្ញា​ធរ និងសមត្ថកិច្ច ទាក់ទងរថយន្តពន្លត់​អគ្គីភ័យចេញជួយអន្តរាគមន៍ ធ្វើការបា​ញ់​ទ​ប់​ស្កាត់​មិន​ឲ្យ​រៀល​ដាល តែទប់មិន​បាន​ក៏​ឆាប​ឆេះ យ៉ាងសន្ធោសន្ធៅ​ឆ្លងចូ​លក្នុង​ផ្សារ​ធំ​ទៀត ដោយសារ​រថយន្ត​ពន្លត់​អគ្គី​ភ័​យចូល ក្នុងផ្សារ​មិនបាន ទើបសមត្ថកិច្ច​យក​អេស្កា​មកកាយទម្លុះ​ជញ្ចាំងថ្មផ្សារ​ដើម្បី​ឲ្យ​ឡាន​ទឹក​ចូល​បាញ់ ។ រហូត​មក​ទល់​ម៉ោង​៨​ព្រឹក​ អំណាច​អគ្គី​ភ័​យ​បាន​រលត់​ស្ទើរ​ទាំង​ស្រុង ដោយប្រើ​ប្រា​ស់​រថយន្ត​ពន្លត់​អគ្គីភ័យ ជាង១០០​គ្រឿ​ង ៕