អគ្គិភ័យ​លេប​ត្របាក​ផ្សារ​ច្បារ​អំពៅ​ស្ទើរ​ទាំងស្រុង

ភ្នំពេញ ៖ រហូតមកដល់ព្រឹកអគ្គិភ័យ​កំពុង​ឆេះ​ផ្សារ​ច្បារ​អំពៅ កាលពី​យប់​ថ្ងៃ​ទី១៥ខែ​មី​នា ឆ្នាំ២០១៨នៅផ្សា​រ​ច្បារអំពៅ​ សង្កាត់​ផ្សារអំពៅ២ ខណ្ឌ​ច្បារ​អំ​ពៅ អាចគ្រប់គ្រ​ង​បានហើយ ។​មូលហេតុ​ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​មក​ពី​ឆ្លង​ចរន្ត​អគ្គិ​សនី​​។ ក្រុ​ម​​អន្តរាគមន៍​ផ្នែក​ពន្លត់​អគ្គីភ័យ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ អគ្គស្នងការ​នគរបាល​ជា​តិ​​​ក្រ​សួង​មហា​ផ្ទៃ​ ព្រមទាំង​ភ្នាក់​ងារ​ពន្ល​ត់​អ​គ្គី​ភ័យ​ផ្សេងៗទៀតកំពុងជួនបាញ់ពន្លត់​។ ចំពោះ​ស្ថាន​ភាព​អគ្គីភ័យ​កម្លាំង​សមត្ថកិ​ច្ច​អាចគ្រប់គ្រងបានហើយ ។ បច្ចុប្បន្ន​ស​ម​ត្ថកិច្ច​កំពុងចេញ​ជួយ​អន្តរា​គ​មន៍​។ ព័ត៌​មាន​លម្អិតយើងនឹងផ្សាយពេលក្រោយ ៕