កម្លាំង​អាវុធហត្ថ​បញ្ជូន​ខ្លួនក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​៦​នាក់ ទៅកាន់តុលាការ​ចាត់​ការ​បន្ដរឿង បាញ់​ប្លន់ផ្ទះ​លក់សាំង

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨​នេះ​​បានបញ្ជូន​ខ្លួន​ក្រុមចោរប្លន់ប្រដាប់​អាវុធ​៦ នាក់ ដែល​ចូល​ប្លន់​ផ្ទះ​លក់​សាំង នៅ​ខណ្ឌ​ព្រែកព្នៅ ទៅកាន់សាលាដំបូង​រាជធា​នី​ភ្នំពេញ ដើម្បីចាត់ការបន្ដ​តាមនី​​តិ​វិធី ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ នុត ខេន ហៅ ស៊ុន ខេន អា​យុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ​ស្រុ​ក​កំណើ ត ភូមិពាមមន្ទារ ស្រុកកំ​ពង់​ត្រ​បែក ខេត្តព្រៃវែង ។ ទី២ឈ្មោះ ងិន អ៊ាគ ហៅ សុខ អាយុ ៤៣ ឆ្នាំ ស្រុកកំណើត ភូមិបឹងរ៉ែ ឃុំក្រោ​លគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ទី៣ឈ្មោះ ឈុត សុធី ហៅ ខ្មៅចាស់ អា​យុ ៥៤ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្រុកកំណើ ត ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃ វែង ។ ទី៤ឈ្មោះ ទៀប សារ៉ាត់ ហៅពេទ្យ ភេទ​ប្រុ​ស អាយុ ៣៦ ឆ្នាំ មុខរបរពេទ្យ ស្រុកកំ​ណើ​ត ភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុក​រមា​ស​ហែក ខេត្តស្វាយរៀង ។ ទី៥ឈ្មោះ ឈិន ណាង ហៅ ខ្មៅក្មេង ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរជាង​សំ​ណ​ង់ ស្រុកកំណើត ភូមិគោគរវាង ស្រុក​មេ​សាង និង​ទី​៦​ឈ្មោះ អ៊ុក ប៊ុន្នី ហៅ ពៅ ភេទប្រុ ស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករ​សំណ​ង់ ស្រុក​កំណើត ភូមិ​ចំណង​ទៀក ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃ​វែ​ង ។ ចំណែក​ឯ​​ឈ្មោះ នុត ខេន ហៅ ស៊ុន ខេន អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រា​ក​ដ ស្រុក​កំណើត ភូមិ​ពាមមន្ទារ ស្រុកកំពង់​ត្រ​បែ​ក ខេត្តព្រៃវែង សមត្ថកិច្ច​បាញ់​បាក់​ជើង​ក្នុង​ថ្ងៃ​ធ្វើ​សកម្មភាព​បញ្ជូន​ទៅ​ព្រៃ​ស មុន​​គេ កាលពី​ម្សិល​មិញ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ២០១៨ ដោយឡែក​ជនរងគ្រោះ​ឈ្មោះ​ ថោង គីរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ​​អាវុធហត្ថ (បន្ទាយ​ឡុង​ឈិន) និងប្រពន្ធ​ឈ្មោះ សេក ចិន្តា ភេទស្រី អាយុ៤៥ឆ្នាំ មុ​ខរបរ លក់ប្រេង រស់នៅកន្លែង កើត​ហេ​តុ​​ភូមិ ត្រពាំងពោធិ៍ សង្កាត់ គោករ​កាខ​ណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ។

គួរំលឹកថា កាលពីយប់ថ្ងៃទី០៨ខែមីនា ឆ្នាំ​​២០១៨ កម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅបា​នសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធ​ហត្ថ​រា​ជធានីភ្នំពេញ បានបង្ក្រាបនិង​ឃាត់ខ្លួន​ជន​សង្ស័​យ​ចំនួន០១នាក់ពីបទ​(ប្លន់ប្រ​ដា​ប់​អាវុធ)នៅ​ចំណុច​ផ្ទះ​លក់​ប្រេង​តាម​ប​ណ្ដោ​​យផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកាខណ្ឌ ព្រែកព្នៅ រាជ​ធានី​ភ្នំពេ​ញ ។
សមត្ថកិច្ចបានដកហូត កាំភ្លើងវែង​ម៉ាក​AK ​៤៧ ស្វាយ​កាត់​០១​ដើម បង់ចំនួន​០១​មាន​គ្រាប់​ចំនួន​០៨ និងទូរស័ព្ទចំនួន​០២​គ្រឿ​ង ៕