ឆេះ​ទីលានចាក់​សំរាម​នៅ​ខណ្ឌ​ដង្កោ បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​ថ្ងៃ​ត្រង់

ភ្នំពេញ៖ ទីលាន​ចាក់​សំរាម​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​តាឡី សង្កាត់​ដង្កោ ខណ្ឌ​ដ​ង្កោ​ មាន​ការ​ឆាប់​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​កណ្ដាល​ថ្ងៃ កាល​ពី​វេលា​ម៉ោង​១ និង​១០ នាទីរសៀល​ថ្ងៃ​ទី​១​៣ ខែ​មីនា ឆ្នាំ​២០១៨ ។

យោង​តាម​អ្នក​រើស​អេត​ចាយ​នៅ​ក្បែរ​បាន ប្រាប់​អោយ​ដឹង​ថា មុនពេលកើត​ហេតុ​អគ្គី​ភ័យ​ឆាប់​ឆេះ​ទីលាន​ចាក់​សំរាម​នេះ​ពួក​គា​ត់​បាន​ឮសម្លេង​ផ្ទុះកំប៉ុង​ហ្គេស​មួយ​សន្ទុះ​ក្រោយ​មក​ក៏​ឆេះ​បណ្ដាល​អោយ​ក្លាយ​ជា​អគ្គី​ភ័យ​រាល​ដាល​យ៉ាង​ស ន្ធោសន្ធៅ​បែ​ប​នេះ ។ ប្រភព​ព័ត៌មាន​កន្លែង​បាន​ប្រាប់​បន្ដ​ថា នៅ​ក្នុង​អគ្គីភ័យនេះ​គ្មាន​ការ​ខាត​បង់​សម្រាប់របស់​រប​មាន​តម្លៃ​ទេ​ដោយ​សារ ​​ទី​តាំង​ដែល​ឆេះ​នេះ​សុទ្ធ​តែ​សំរាម ។

បើ​យោង​តាម​លោក តុល តូនី នាយ​ប៉ុស្ដិ៍​នគ​បាល​ខណ្ឌ​ដង្កោ​បាន​ប្រាប់​អោយ​ដឹង​ថា ករណី​អគ្គីភ័យ​ឆាប​ឆេះ​សំរាម​នេះ​អាច​បណ្ដាល​មក​ពី​ថ្ងៃ​ក្ដៅ​ពេក ទើបវា​បណ្ដាល​ឲ្យ​ផ្ទុះ​កំប៉ុង​ហ្គេស​ដែល​គេ​ប្រមូល​​ពី​ក្រុង​ម​ក​បោះចូល​ក្នុងទី​លាន​ចាក់​សម្រាប់​នេះ​តែ​ម្ដង ហើ​យ​រថយន្ដ​ពន្លត់​អគ្គីភ័យ​បាន​បាញ់​ពន្លត់​ជាច្រើន​រថយន្ដដែរ​តែមិនទាន់​អាច​គ្រប់គ្រង​បានឡើយ ។ គួរ​រំលឹក​ថា ប្រមាណជា១​ឆ្នាំ​មុន​ទី​លាន​ចា​ក់​សំរាម​នេះ​ក៏​មាន​ការ​ឆាប់​ឆេះ​នេះ​កើត​​ឡើ​ង​ម្ដង​ដែរ ប៉ុន្ដែមិនអាចជួយ​ពន្លត់​បាន​ទេ ទុកអោយឆាបឆេះអស់រយៈពេល ១​ស​ប្ដា​ហ៍ ទើប​វា​រលត់​ដោយ​ខ្លួន​ឯង​វិញ ៕