បញ្ជូន​ខ្លួន​ចោរ​ប្លន់​ហាង Wring Cafe ម្នាក់ និង អ្នក​ទទួលផលចោរកម្មម្នាក់ ទៅ​កាន់​តុលាការ​

ភ្នំពេញ៖​ កម្លាំង​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៨​នេះ បា​ន​បញ្ជូន​ខ្លួន​ចោរ​ប្លន់ម្នាក់ និង អ្នក​ទ​ទួ​ល​​​ផ​ល​ចោរ​កម្ម​ម្នាក់ ទៅកាន់សាលា​ដំបូង​រាជធា​នីភ្នំពេញ ដើម្បីចាត់ការ​បន្ដ​តាម​នីតិ​វិធី ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនស ង្ស័ យដែលជាចោរប្លន់មានឈ្មោះ ហូ ម៉េ​ង​ហ័រ ហៅ រដ្ឋ អាយុ២៩ឆ្នាំ មុខរបរមិន​ពិ​ត​ប្រាក​ដ ស្រុកកំណើតនៅ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវអាវុធ​ហ​ត្ថ ចាប់​បាន​នៅ​បន្ទប់​ជួល ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។ និង​អ្នក​ទទួល​ផល​ចោរ​កម្ម​មាន​ឈ្មោះ ម៉ា​ន អាស់ម៉ាត់ ហៅ ម៉ាប់ ភេទប្រុសអាយុ​២៨ឆ្នាំ ស្នាក់នៅចំណុច​ភូមិ​ថ្មី ឃុំខ្ទុំក្រាំង ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ​២០​១៨ ជន​សង្ស័យ​ម្នាក់​បាន​យកកាំ ភ្លើង​ខ្លី​០១​ដើម ចូល​ភ្ជង់​ប្លន់​បុគ្គលិក​ហាង Wri​​ng Cafe មានទីតាំង​ស្ថិត​នៅ​តាម​បណ្ដោ​យផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង សង្កា​ត់​ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធា​នី​​ភ្នំ​ពេញ ហើយស្រែក​គម្រាម​ឲ្យ​បុគ្គលិក​នោះ​អង្គុយ​ចុះ​រួច​ស្រវា យកលុយ​បាន​ចំនួ​ន ៤៨,៩០០រៀល, ទូរស័ព្ទដៃ០​១​គ្រឿង​ម៉ា​ក​សាំសុង និងម៉ូតូ០១គ្រឿង ម៉ាក SH ប​ន្ទាប់មកក៏ជិះម៉ូតូដែលយកបានឆ្ពោះទៅខេត្តកំពង់ស្ពឺ លុះស្អែកឡើងយកម៉ូតូ ល​ក់​ឲ្យ​ឈ្មោះ ម៉ាប់ នៅឃុំអូរតាគី ខេត្តកំព​ង់​ស្ពឺ បាន៥០០ដុល្លារ ទើបត្រឡប់​មក​ភ្នំ​ពេ​ញ​វិញ ទៅ​លាក់​ខ្លួន​នៅ​ផ្ទះ​ជួល ម្តុំផ្សា​រ​អូ​ដឹម ខណ្ឌ​ពោធិ៍​សែន​ជ័យ រហូតដល់​ព្រឹ​ក​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ២០១៨ កម្លាំងអាវុធ​ហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបាននៅចំណុ​ចនៅផ្ទះជួល ម្តុំផ្សារអូដឹម ខណ្ឌពោធិ៍​សែ​ន​ជ័យ​បាន​តែ​ម្ដង ។

ក្រោយ​មក​កម្លាំង​អាវុធហត្ថរាជ​ធានី​ភ្នំពេ​ញ​បាន​ធ្វើការសាក​សួរ​ជន​សង្ស័យ​និង​ស្រាវ​ជ្រាវ រហូតឈាន​ដល់​ការ​ឃាត់​ខ្លួន​បា​ន​ជនសង្ស័យ​ម្នាក់ទៀត​ដែល​ទទួល​ផល​ចោ​រកម្ម ទិញម៉ូតូ​ពីជន​សង្ស័យ​ដែល​ធ្វើ​ស​ក​ម្ម​ភាព​ប្លន់​នៅ​ខណ្ឌ​ជ្រោយចង្វា និងបា​ន​ដក​ហូត​ម៉ូតូ​ដែល​ប្លន់​យក​ទៅ ប្រគល់​ជូន​ម្ចា​ស់​ដើម​វិញ ។

សូម​បញ្ជាក់​ថា សំណុំរឿងនេះ​កំពុង​ស្ថិត​នៅ​ក្រោម​ចំណាត់​ការ​របស់​លោក សេង ហៀង ព្រះរាជអាជ្ញា​រងអម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេ​ញ មុនបញ្ជូន​ទៅ​កាន់​ចៅ​ក្រម​ស៊ើប​សួរ​បន្ដ ៕