នាង​មាន​ផ្ទៃ​ពោះ​៨​ខែ អង្វរ​យ៉ាង​ណា​ក៏​តា​មិន​ព្រម ទីបំផុត…

បុរសជា​ម្ចាស់ផ្ទះ​ម្នាក់ បាន​ចាប់រំលោភ​ស្ត្រី​មាន​ផ្ទៃពោះ ៨​ខែម្នាក់បាន​សម្រេ ច​ខណៈ​ពេល​ស្ត្រី​រង​គ្រោះ ទៅ​សុំ​ផ្ទះ​គាត់ ស្នាក់​បាន​មួយ​យប់​។ ជនសង្ស័យ ត្រូវ​ប៉ូលិស​ឃាត់ ខ្លួន បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ រំលោភ​រួច បណ្ដាល​ឲ្យ​ឈឺពោះ ហើយ​រត់ ទៅ​មណ្ឌ​ល​​សុខភាព​។ ការ​ឃាត់ ខ្លួន​ម្ចាស់ ផ្ទះ​ល្មោ​ភ​កាម​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ចំ​ណុ​ច​​ស្ពាន​អូរ​កញ្ចុះ ភូមិ​កំពង់ឆ្នាំង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្ត បាត់ដំបង បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ ប្រាប់​គ្រូពេទ្យ និង​ប្ដឹង​ប៉ូលិស​ ។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ឃាត់ខ្លួន ឈ្មោះ ហុំ ស្មាន់ អាយុ ៥៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់ឆ្នាំង​១ ឃុំ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។ ចំណែក​ស្ត្រី​រង​គ្រោះ អាយុ ២៥​ឆ្នាំ មាន​ផ្ទៃពោះ ៨​ខែ មាន​ទីលំនៅ ក្នុងភូមិ​ស្រះ​កំ​ប៉ោក ឃុំ​តា​គ្រៃ ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។

បើ​តាម​សម្តី ស្ត្រី​រង​គ្រោះ បាន​និយាយ ប្រាប់​ប៉ូលិស​ថា មុន​ពេល​កើតហេតុ​រូបគេ​បាន​មក​ពី​ស្រុក​កំ​រៀង មក​ដល់​ភូមិ​កើតហេតុ ខាងលើ ហើយ​សុំ​ខ្ទម​គេ​នៅ លើ​ខ្នង​ទំនប់​ស្នាក់​នៅ​បាន ២​យប់​។ ក្រោយមក​បាន​ចេញ​ទៅ​សុំ​ផ្ទះ​ឈ្មោះ ហុំ ស្មាន់ ស្នាក់​នៅ​មួយ​យប់​។ ស្ត្រី​បាន​បន្ត​ថា ពេល​រូប​នាង កំពង់​តែ​ដេក​លង់លក់​ក្នុង​មុង នៅ​លើ​ផ្ទះ​របស់​ឈ្មោះ ហុំ ស្មាន់ ស្រាប់តែ​ឈ្មោះ ហុំ ស្មាន់ បាន​បើក​មុង​ចូល​ទៅ​ចាប់​អោប​ថើប​អង្អែល ចាប់ រំលោភ រហូត​សម្រេច ទោះបី​រូប​នាង​សុំ​អង្វរ​ថា នាង​មាន​ផ្ទៃពោះ ៨​ខែ​ហើយ​ក្ដី​។

ក្រោយ​ពី​ជនសង្ស័យ​ចាប់រំលោភ​រួច បណ្ដាល​ឲ្យ​នាង​ឈឺពោះ​យ៉ាង​ខ្លាំង ដោយ​អត់ទ្រាំ​មិន​បាន នាង​បាន រត់​ទៅ​មណ្ឌល​សុខភាព​ទាំង​យប់​។ អ្នកគ្រូ​ពេទ្យ​ថា មិន​ទាន់​ដល់​ថ្ងៃ​កើត​ទេ ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ទើប​នាង​បាន​និយាយ​រឿង រ៉ាវ​ប្រាប់ ហើយ​ជួយ​ប្ដឹង​ប៉ូលិស តែ​ម្តង​។ ឈ្មោះ ហុំ ស្មាន់ ជនសង្ស័យ បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ចាប់ រំលោភ​ស្ត្រី​រង​គ្រោះ បាន​សម្រេច​ប្រាកដ​មែន ព្រោះ​រស់នៅ​ម្នាក់ឯង​យូរ​ឆ្នាំ​ហើយ​ ។ សមត្ថកិច្ច​បាន​សាង​សំណុំរឿង បញ្ជូន​បុរស​នោះ ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕