​រថយន្ត​​ក្រុង​​ដឹកអ្នក​ដំណើរ​បើក​បុក ពីក្រោ​យ​​និង​​បុរស​កិន​​បែក​ក្បា​ល​ខ្ទិច​ស្លាប់​

ភ្នំពេញ៖ បុរស​ម្នាក់ត្រូវ​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​បើក​បុកពីក្រោយ​និង​កិន​បែក​ក្បា​ល​ខ្ទិច​ស្លាប់​យ៉ាងអាណោច​អាធម៌​ខណៈ​ពេ​ល​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ហេតុការ​គ្រោះ​ថ្នាក់ចរាចរណ៍​ដ៏រន្ឋត់មួយនេះ​បាន​កើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១២ខែមិនាឆ្នាំ២០១៨នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ត្រង់ចំណុច​គ​ល់​ស្ពានអាកាស​ក្បាលថ្នល់​ខាងជើង​ឋិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ សៅ ខុនអាយុ​ជា​ង​​៦០ឆ្នាំ​មុខ​របរ សន្តិសុ​ខ​ធនាគា មានស្រុ​ក​កំណើតភូមិខ្ពបរកា ឃុំ​ស្វាយឃ្លាំង ស្រុ​ក​ក្រូច​ឆ្មា ខេត្ត​កំពង់​ចាម ។

យោងតាមប្រភពពីព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូម៉ាកviva ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1L -7468 តែម្នាក់ឯង​ដោយ​ធ្វើ​ដំណើរ​តា​ម​ប​ណ្ដោយផ្លូវព្រះនរោត្ដមទិសដៅពីជើងទៅ​ត្បូង ខណៈ​មកដល់​ចំណុច​កើត​ហេតុ ស្រា​ប់​តែ​មាន​រថយន្ត ក្រុងដឹកអ្នក​ដំណើរ​ពណ៌​ក្រហម លាយស ពាក់ស្លាកលេខ ភ្នំ​ពេ​ញ​3B-​9779បើកបរ​ស្រប ទិសគ្នា​ទៅ​បុ​ក ពីក្រោយ​បណ្ដាល​ឲ្យ​ដួល​រួច​កិន​បែក​ក្បាល​ស្លាប់​យ៉ាង​អាណោច​អាធម៌ នៅ​និង​កន្លែង​កើត​ហេតុ​តែ​ម្ដង ។ ចំណែក​អ្នក​បើ​ក​បរ​រថយន្ត​បន្ទាប់ពី​បង្ក​គ្រោះ​ថ្នាក់​រួច​បាន​ចុះ​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តទឹកថ្លារងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕