បង្ក្រាប​ក្រុម​ជន​ជាតិ​ចិន​១០០​នាក់ ពាក់​ព័ន្ធ​ករណី​ចាប់​ជំរិត​តាម​ប្រព័ន្ធ Internet

ភ្នំពេញ៖ នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវ​ត្ត​និតិវិធី នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ សហការ​ជា​មួយ​ស្នង​ការ​ដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ពាក់​ព័ន្ធ នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ២០១៨នេះ បានបន្ត​ប្រតិបត្តិ​ការ​ចុះ​ទៅ​បង្ក្រាប និងចាប់ខ្លួន​ក្រុម​ជន​ជាតិ​ចិន​ចំនួន​១០០​នាក់ ពាក់ព័ន្ធករណី​ចាប់​ជំរិត​តាម​ប្រព័ន្ធ Internet និងបើក​ល្បែ​ង​ខុស​ច្បាប់ នៅ​ខណ្ឌ​ទួល​គោក ។

ក្នុង​ប្រតិបត្តិ​ការ​ខាង​លើនេះ បានធ្វើ​ឡើង​នៅ​ផ្ទះ​លេខ​៩៧ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ក្រោម​ការ​សម្រប​សម្រួល​ពី​លោក សៀង សុខ ព្រះរា​ជ​អាជ្ញា​រង​អម​សាលា​ដំបូង រាជធានី​ភ្នំពេ​ញ និង​មានការ​បញ្ជា​ផ្ទាល់​ពីនាយ​ឧត្តម​សេ​នីយ៍​សន្តិ​បណ្ឌិត សុខ ផល អគ្គនា​យ​ក នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រ​វេស​​ន៍។ កម្លាំងបាន​ពិនិត្យ​ឃើញ​មាន​ជន​ជាតិ​ចិន ចំនួន​១០០​នាក់ ស្រី​១៩​នាក់ បានស្នាក់​នៅប្រព្រឹ​​ត្ត​បទ​ល្មើ​ស VOIP និង Game Online​ហើយ​ជន​ជាតិចិនទាំង១០០នាក់នេះ ត្រូវបានបញ្ជូន​ទៅ​កាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើ​ម្បី​ធ្វើការត្រួតពិនិត្យ និងអនុវត្តតាម​នីតិ​វិធី​ច្បាប់​៕