ជិះ​បញ្ច្រាស​ផ្លូវ​ត្រូវ​ម៉ូតូ​បុក​ពេញទំហឹង ស្លាប់​ម្នាក់​របួស​ធ្ងន់​៣​នាក់

ភ្នំពេញ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​​បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​១២និង​៣៥នាទី រំល​ង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​​១២ ខែ​មីនា​ ឆ្នាំ​២០១៨ យុវជន​៣​នាក់​ជិះ​ម៉ូតូ Let’s ​មួយ​គ្រឿង​ក្នុង​លឿន​យ៉ាង​លឿន ទៅបុក​បុរស​ម្នាក់​ជិះ​ម៉ូតូ PCX ​មួយ​គ្រឿង​ទៀត ដែល​មក​ជិះ​បញ្ច្រាស​បម្រុង​ឆ្លង​ផ្លូវ ទើបចេញ​ពី​ណេត​២៤​ម៉ោង​យ៉ាង​ចំពេញ​ទំហឹង​ប​ណ្តា​ល​ឲ្យ​​បុរស​ម្នាក់ ​ស្លាប់​​ភ្លាមៗ និង​របួស​ធ្ង​ន់​៣​នាក់​នៅត្រង់​ចំណុច​មុខ​ធនា​គា​រ ANZ Royal តាម​បណ្តោយ​ផ្លូវលេខ២១៧ ស្ថិត​ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមាន​ជ័​យ រាជធានី​ភ្នំពេញ​ ។ សព​ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះ ជា វី ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ មុខរបរ​កម្ម​ករ ស្នាក់​នៅ​ម្ដុំ​ផ្លូវ​ម៉ុងឫទ្ធី មានស្រុកកំណើ​ត​នៅ​ខេត្ត​កំពង់​ចាម។​ចំណែកជនរ​ង​គ្រោះ​​៣នាក់ផ្សេងទៀត​មិនស្គាល់​អត្តស​ញ្ញា​ណ​​ទេ ​។

យោងតាម​ប្រភពព័ត៌មានបាន​ប្រាប់ឲ្យ​ដឹ​ង​ថា មុន​ពេល​​កើត​ហេតុ ​គេ​ឃើញយុវជន​៣​នាក់ ជិះម៉ូតូម៉ាក SUZUKI Let’s មួយ​គ្រឿ​ង ពណ៌ស ពាក់ស្លាកលេខ ​ភ្នំពេញ​ 1​CM-7570 ឌុបគ្នាក្នុងល្បឿន​យ៉ាង​លឿ​ន ធ្វើដំណើរពីត្បូងទៅជើង ​តាមផ្លូវ២១៧។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​ខាង​លើ ស្រា​​ប់​តែ​មាន​យុវជន​ម្នាក់ ជិះ​មួយ​គ្រឿង​ម៉ាក PCX ពណ៌ស ​ពាក់​ស្លាក់​លេខ ​ភ្នំពេ​ញ 1GT-9982 ចេញពីណេត២៤ម៉ោង ដោយធ្វើដំណើរ​បញ្ច្រា​សទិស​បម្រុងឆ្លង​ផ្លូវ​លឿន​ស្លេវ​ពី​ជើង​ទៅ​ត្បូង ក៏​ត្រូវម៉ូតូ Let​’s ជ្រុល​ទៅ​បុក​ចំពេ​ញទំហឹង​តែ​ម្ដង បណ្តាលឲ្យអ្នកបើកបរ​ម៉ូតូ Let’s ​និង​អ្នករួម​ដំណើរ​២នាក់ទៀត រងរបួសធ្ងន់​រណូករណែងពេញផ្លូវ។ ចំណែកឯយុ​វជ​ន​ជា​ម្ចាស់​ម៉ូតូ PCX រងរបួសធ្ងន់ ត្រូវរថយន្ត​គិលានសង្គ្រោះគ្លីនិកឯកជ​ន មកដឹកយក​ទៅសង្គ្រោះ​ តែអកុសល​ជនរងគ្រោះ​ត្រូវ​បាន​ស្លាប់ ខណៈពេលកំពុងបញ្ជូន​ទៅកា​ន់​មន្ទីរពេទ្យ ទើបរថយន្តដឹកសព​មកកន្លែ​ង​កើត​ហេតុ​វិញ ។

ក្រោយ​​កើត​ហេតុ ​សមត្ថកិច្ចបានទាក់​ទង​សមត្ថ​កិច្ច​ជំនាញ​​នគរបា លចរាច​រណ៍​ផ្លូវ​គោ​ក​​ខណ្ឌ​មានជ័យ​ ចុះ​ធ្វើ​កំណត់​ហេតុ​វា​ស់​​វែងរួច​ប្រគល់​​សព​​យុវជន​​រងគ្រោះ​ឲ្យ ទៅ​​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​​ប្រពៃណី៕