ជន​ជាតិ​ចិន​ម្នាក់ លោត​ពី​លើ​អគារ​ជាន់​ទី​១៥​ស្លាប់​មួយរំពេច​

ភ្នំពេញ៖ កាលពីវេលាម៉ោង​៤និង១០ នាទី ល្ងាចមាន​​ករណី​បុរស​ជន​ជាតិ​ចិន​ម្នាក់ លោ​ត​ពី​លើ​អគារ​ជាន់​ទី​១៥ បន្ទប់លេ​ខ១​៥ នៃ​សណ្ឋា​គារ វី បង្កការភ្ញាក់ផ្អើល នៅ​តាម​ផ្លូវ​លេខ​១១១ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិ​ត ខណ្ឌ​៧​មករា រាជធានីភ្នំពេញ ថ្ងៃ​ទី​១១ ខែមីនា​ ឆ្នាំ​២០១៨ ។ ជនជាតិចិន​ដែល​ស្លាប់ ត្រូវបានគេស្គាល់​អត្ត​សញ្ញាណ​ឈ្មោះ lee Shta ភេទ​ប្រុស ជា​ជន​ជាតិ​ចិន​តៃ​វ៉ាន់ ហើយមូលហេតុ​នៃ​ការ​ធ្វើ​អត្ត​ឃាត​របស់​ជន​ជាតិ​ចិន​រូប​នេះ ដោយ​សារ​មាន​ជម្លោះ​ជា​មួយ​ប្រពន្ធ ដែ​ល​និយាយ​តាម​ទូរស័ព្ទ​ប្រពន្ធ call មក​​​ពី​ប្រទេស​ចិន ។

ពាក់​ព័ន្ធ​ករណី​នេះ កម្លាំង​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ម្ចាស់​សណ្ឋា​គារ វី បានលាក់​បាំង​សម​ត្ថ​កិច្ច ចំពោះ​ករណី​ជន​ជាតិ​ចិន ដែល​លោ​ត​ពី​លើ​សណ្ឋាគារ​របស់​ខ្លួន ដោយ​ឆ្លើយ​ថា មិន​ដឹង​លោត​ពី​អគារ​ណា​ឡើយ ព្រោះ​នៅ​ក្បែរ​នោះ មានអគារ​ខ្ពស់ៗ​ចំនួន​៤ឯ​​ណោះ​ ។ យ៉ាងណារហូតអស់រ​​យៈ​ពេល​ជាង​៤​ម៉ោង ទើបសមត្ថកិច្ច​ស្រាវជ្រាវ​ឃើ​ញ​ថា ពិត​ជា​បាន​លោត​ពី​សណ្ឋា​គារ វី ពិត​ប្រាក​ដ​មែន ដោយ រកឃើញ​នូវលិខិត​​ឆ្លង​ដែន​របស់​ជន​រង​គ្រោះ នៅ​បន្ទប់​លេខ​១៥ ជាន់​ទី​១៥។

ប្រភព​ពី​​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​ម្នាក់ ដែលនៅ​ក្បែរ​កន្លែង​កើត​ហេតុ ប្រាប់​ឲ្យ​ដឹង​ថា ខណៈ​គា​ត់​កំពុងនិយាយ​លេងជាមួយមិត្ត​ភ័ក្តិនៅ​ក្បែ​រនោះ បានប្រហែល៥នាទី ក៏ឮសំឡេ​ង​ផាំង​លាន់​ដូច​រន្ទះ ស្រាប់តែគាត់​ងាក​ទៅ​មើ​ល ក៏​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​ឃើញ​មនុស្ស​ធ្លាក់​ពី​លើ​អគា​រខុន​ដូ ចំពីលើដំបូ​ល​រ៉ឺម៉ករបស់គាត់ បណ្ដាលឲ្យគៀប​មនុ​ស្ស​ជាប់​ដាច់​សាច់​ដៃ​ជើង​គួរ​ឲ្យ​រន្ធត់ រួចក៏​ផ្អើល​ឆោ​ឡោ​ឡើង​តែ​ម្ដង។

ក្រោយ​កើត​ហេតុ​ការណ៍​អត្ត​ឃាត​នេះ បា​ន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើ​យ​សមត្ថកិច្ច​មូល​ដ្ឋាន ក៏ដូចជាសមត្ថកិច្ច​ជំនាញ​បានចុះ​ដល់​កន្លែង​កើត​ហេតុ និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​តែ​ម្ដង។ បច្ចុប្បន្ន​សាក​ស​ព​ជនជាតិចិនខាងលើ ត្រូវបានយក​ទៅ​តម្ក​ល់​ទុក ដើម្បី​រង់​ចាំ​គ្រួសារ និងស្ថាន​ទូត​សា​ម៉ី​មក​ទទួល ៕