សូម​ជួយ​រក​យុត្តិធ័ម​អោយ​​តៃកុង​រថ​យ​ន្ត​​ផង….?

មុន​នេះ​បន្តិច ក្រុម​គ្រួសារ​កំពុង​យក​គាត់​(តៃ​កុង​រថយន្ត​)ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​វៀត​​ណាមវិញ ដោយ​សារ​ស្ថានភាព និង​អាការះ​ធ្ងន់​ធ្ងរ​ពេក ដោយ​រងការវាយ​ប្រ​ហា​រ​ពី​សំណាក់​ប្រជាពលរដ្ឋ ។ សមត្ថកិច្ច​គួរ​តែ​ស្រាវ​ជ្រាវ​អូស ក អ្នក​ដែល​បង្ក​ហិង្សា និងអ្នកដែល​ឡើង​ធាក់​លើ​ដំបូ​ល​រថយន្ត​គេ​មក​សួរ​នាំ និងអ្នក​ដែល​អះ​អាង​ថា ខ្លួន​ជា​អ្នក​ដេញ​តាម​ពី​ក្រោយ ចា​ប់​តាំង​ពី​ណុច​កើត​ហេតុ​ដំបូង ។

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ថ្ងៃទី១១ ខែ​មី​នា ឆ្នាំ​២០១៨ វា​ជា​ទំលាប់​អាក្រក់ ដែល​បង​ប្អូន​ប្រើ​កំហឹង​ឈឺ​ចាប់​ជាង​អ្នក​រងគ្រោះ បើតាមព័ត៌មានពីសមត្ថកិច្ចថាមិនមានការបុករះស្លាប់ ២-៣ នាក់នោះទេ មានតែក​រ​ណី​ប៉ះម៉ូតូ ១គ្រឿងមិនមានអ្នករបួស ហើ​យ​បន្តមកដល់ម្តុំ​ពេទ្យលោក​សង្ឃ​ទើប​ប៉ះ​ម៉ូតូ​ ១​គ្រឿង​ទៀត ធ្វើឱ្យរបួសអ្នកជិះ​ម៉ូតូ​ម្នាក់​ទើប​ភាគី​រថយន្ត​ឈប់ ហើយអ្នកជិះ​ដេញ​ពី​ក្រោយ​គ្រាន់​តែ​ឮត​ៗ​គ្នា ក៏នាំ​គ្នា​ប្រើ​ហិង្សា​ទៅ​លើ​ភាគី​រថយន្ត ធ្វើឱ្យ​របួស​ស្ទើ​រស្លាប់ តើ​អ្នក​ណា​ទទួល​ខុស​ត្រូវ?

យោងតាមហ្វេសប៊ុករបស់​លោក Vannak Pheng បានបង្ហោះថា បណ្ឌិត​ ស៊ុយ​ សារ៉េត​ កំពុងសង្គ្រោះបន្ទាន់​ ខណ:ជនល្មើសមួយចំនួនត្រូវបានបណ្ដាញសង្គម​ Facebook បង្ហោះរូបថត​ព្រោងព្រាត​ ។ ម្ចាស់រថយន្តដែលបើកប៉ះគេមិនឈប់ហើយបើករត់ត្រូវក្រុមមនុស្សពាលពោរពេញដោយកំហឹងប៉ុនប៉ងវាយសម្លាប់​ និង​ បំផ្លាញរថយន្តស្ទើរខ្ទេចខ្ទីនោះ​មានឈ្មោះ​លោកបណ្ឌិត​ ស៊ុយ​ សារ៉េត​ ជាសាស្ត្រាចារ្យ​នៅសាកលវិទ្យាល័យកម្ពុជា​ ។