ស្ទើស្លាប់​បុករត់​​ ! ប្រជាពលរដ្ឋ​វាយ​ស្ទើ​ស្លាប់ក្រោយ​ពី​បើក​រថយន្ដ​បុកគេហើយ​បើ​ក​រត់​

ភ្នំពេញ៖ បុរសវ័យ​ចំណាស់​ម្នាក់​មាន​អា​ការៈ​ស្រវឹង​ជោគ​ត្រូវ​បាន​ប្រជាពលរដ្ឋ​អះ​អាង​ថា បាន​បើក​រថយន្ត​បុក​រះ ម៉ូតូ​ឡាន​ជា​ច្រើន​គ្រឿង ចាប់​ពី​ម្តុំ​ផ្សារ​សាំ​ហាន ស​ង្កា​ត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ រួច​បើក​រថ​យន្ត​រត់​រហូត​មកដល់ជិត​មន្ទីរ​ពេទ្យ​ព្រះ​កុ​សុមះ​(លោក​សង្ឃ) សង្កាត់​ទឹក​ល្អ​ក់២ ខណ្ឌទួលគោក ត្រូវ​បានប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ដេញ​ទាន់ វាយ​ម្ចាស់​និង​រថយន្ត​យ៉ាង​ចាស់​ដៃ បណ្តាល​អោយ​តៃ​កុងរថយន្តនៅ​សល់​តែ​ដង្ហើម​ចង្រឹត ត្រូ​វ​បាន​រថយន្តសាម៉ុយ​មកដឹកយក​ទៅ​ស​ង្គ្រោះ​​នៅ​មន្ទី​ពេទ្យឯកជន​ភ្លាម​ៗ​ផង​ដែរ ​។

ករណី​បុក​រះ​នេះបានកើត​ឡើងកាលពី​វេ​លា​​ម៉ោង​៥៖​១០នាទីថ្ងៃ​ទី១១ខែ​មិនា​ឆ្នាំ​២​០​១៨​ស្ថិត​នៅ​ម្តុំ​ផ្សារ​សាំហាន សង្កាត់​ទួ​ល​សង្កែ ខណ្ឌឬស្សីកែវ មកចាប់បាននៅ​ជិត​មន្ទីរពេទ្យព្រះកុសុមះ(លោកសង្ឃ) សង្កា​ត់​ទឹក​ល្អក់​២ ខណ្ឌ​ទួល​គោក រាជធា​នី​ភ្នំពេ​ញ ។

បើ​តាម​ប្រភព​ព័ត៌មានចំហ៊ាន​ដំបូងពី​ប្រជាពល​រដ្ឋ​បាន​​អះអាងថា ករណីគ្រោះ​ថ្នាក់ចរាចរ​ណ៍​នេះ អាច​បង្ក​អោយ​មាន​មនុស្ស​២​នាក់ និង​របួស​ជា​ច្រើន​នាក់ ៕