បើក​រថយន្ត​បុក​គោយន្ត​កន្ត្រៃ​ដឹក​អុស​ពី​ក្រោយ​ពេញ​ទំហឹង​ជុង​ស្លាប់​ម្នាក់​និង​របួស​ធ្ងន់​ស្រាល​៣​នាក់

កំពង់ធំ ៖ព្រោះតែ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជ្រុល​បុកពីក្រោយ​គោយន្ត​ដឹក​អុស​បណ្ដាល​ឲ្យ​ជុង​ស្លាប់​និង​របួស​រណូក​រណែ​ល​ ។ ហេតុ ការណ៍​នេះបាន​កើត​ឡើង​នៅ​លើ​កំណាត់ផ្លូវជាតិលេខ៦២ ម្ដុំរោង​ចក្រ​ឡាំង​សុង ក្នុង​ភូមិ​ត្រពាំង​ចំបក់ ឃុំត្រពាំង​ឫ​ស្សី ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់ធំ កា​ល​​ពី​រសៀល​ថ្ងៃ​ទី​០៩​ខែ​មីនា​ឆ្នាំ​២០១៨ ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា គ្រោះ​ថ្នាកចរាចរណ៍នេះបង្កឡើងដោយសារអ្នកបើកបររថយន្ដកូរ៉ូឡា ស្រវឹងស្រាជោគជាំ បើកបុកគោយន្តកន្ត្រៃដឹកអុសពីក្រោយ បង្កឲ្យរងរបួសស្រាល ៣នាក់និងអ្នក​រួម​ដំណើរ​ក្នុងរថយន្ដ ម្នាក់ស្លាប់ពេល​បញ្ចូន​ដល់​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ធំ ខាងគោ​យន្ត​ពី​នាក់​របួស​ស្រាល ។

រថយន្ត​កូរ៉ូឡា​ពណ៌​ស្លែ ពាក់ស្លាក​លេខកំពង់​ធំ​2A-0326​បើ​ក​បរ​ដោយ​ឈ្មោះ ជា ភ័ក្ត្រា ភេទប្រុស​ឣា​យុ​២២​ឆ្នាំ​រស់​នៅ​ភូមិ​ចំបក់សង្កាត់ ​ស្រយ៉ូវ ក្រុង​ស្ទឹង​សែន​(របួសស្រាល​បាន​ឃាត់​ខ្លួន​) ​ឣ្នករួម​ដំណើរ​ឈ្មោះ លី ឡាំប៉ូ ភេទ​ប្រុស​ឣាយុ​២៣​ឆ្នាំ​នៅ​ភូមិ​ស្ទឹង​សែន សង្កាត់កំ​​ព​ង់​ក្របៅ ក្រុងស្ទឹងសែន (ស្លាប់)។ រីឯឣ្នក​បើ​កបរគោយន្ត​ឈ្មោះ ហុកម៉ៅ ភេទប្រុស ឣាយុ៣១ឆ្នាំនៅភូមិ ប្តៀក ឃុំសាលាវិស័​យ ស្រុក​ប្រា​សាទ​បល័ង្គ ខេត្ត​កំពង់​ធំ (របួ​ស​ធ្ងន់) ក្រោយកើត​ហេតុសមត្ថកិច្ច​បញ្ចូន​ជនរង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ ។ និង​ធ្វើ​កំណ​ត់​ហេតុ​ប្រមូល​វត្ថុតាង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កំពង់​ស្វាយ រ​ង់​ចាំ​ដំណោះ​ស្រាយ​គ្នា​ជា​ក្រោយ។ សមត្ថ​កិច្ចបាន​បន្ត​ថា គ្រោះថ្នាក់ចរាចរណ៍​នេះ​គឺ​បង្ក​ឡើង​ដោយ​អ្នក​បើកបរ រថយន្តកូរ៉ូឡា​ស្រវឹង​បើក​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ៕