ក្មេង​ស្ទាវ​ប្រុស​ស្រី​២​នាក់​ស្លាប់ បន្ទាប់​ពី​ជិះ​ដេញ​គ្នា​ទាំង​ក្រុម ទៅបុករ​ថយន្ត​ពេញ​ទំ​ហឹ​ង

រាជធានី​ភ្នំពេញ ៖ យ៉ាងហោច​ណាស់​យុ​វ​តី​​រូប​ស្រស់​ស្អាត​ម្នាក់ និង បុរស​ម្នាក់​បាន​ស្លា​ប់ ខណៈ៣នាក់ទៀតរបួសធ្ងន់ មិន​ស​ង្ឃឹ​ម​រស់ ដោយ​សារ បើកម៉ូតូ​ដេ​ញ​គ្នា​ក្នុង​ល្បឿន លឿន​ជ្រុល​ទៅ​បុក​រថយន្ត​យ៉ាង​ពេ​ញ​ទំហឹង នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​បុរី​សែន​មនោរម្យ ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌពោធិសែ​ន​ជ័យ រាជធានី​ភ្នំពេញ នាម៉ោង​០០:​២០​នា​ទី​រំលង​អាធ្រាត ឈានចូលថ្ងៃទី១១ ខែមិ​នា ឆ្នាំ​២០១៨​ ។

ប្រភព​ព័ត៌មាន​ពីកន្លែងកើត​ហេតុបាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ ម៉ូតូ​ជា​ច្រើន​គ្រឿង ជិះដោយ​ប្រុស​ស្រី​ប្រ​ដេ​ញគ្នា​លើ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​បើក​មក​ដល់​ចំណុច​កើ​ត​​ហេតុ ក៏បានបុកពេញទំហឹង ជារមួយ​រថ​យ​ន្ត មួយគ្រឿង​ម៉ាកសុីណា ដែលបើក​ក្នុ​ង​ទិស​ដៅ​ពី​លិច មកកើតវិញ ភ្លាមៗនោះ​គេ​បាន​ឃើញ​យុវតី ដ៏ស្រស់​សោភា​ម្នាក់​នោះ​បាន​ស្លាប់​ភ្លាម​តែ​ម្តង ចំណែក​មិត្ត​ភ័​ក្រ​ជា​ច្រើន​ទៀតបានរបួសរនោករនេល តែ​ម្តង​ត្រូ​វ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ ផ​​ង​ដែរ ។

ដោយ​ឡែកអ្នក​បើករថយន្តវិញ​បានរត់​គេ​ច​ខ្លួន​បាត់​ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើត​ហេតុ ។ ចុង​ក្រោយ​រថយន្ត​រួម​ជា​មួយ​ម៉ូតូ​ត្រូវ​បាន នគរបាលចរាចរណ៍​ក្រុង​ចុះ​មក​វាស់​វែង​នឹង​ស្ទួចយក​ទៅ​រក្សា​ទុក ដើម្បី​ដោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោ​យ ៕