​ភ័យ​​ឡើង​រត់​ជាន់​ជើង​គ្នា ដើរ​បាញ់​សត្វ​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ចងក លើ​ដើ​មជ្រៃ​ទាំង​កណ្ដាលអាធ្រាត

ភ្នំពេញ ៖ មានហេតុ​ការណ៍​ដ៏​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង ខណៈពេល​ដែរ​បុរស​ពីរ​នាក់​បង​ប្អូន បានដើរបាញ់​សត្វ​ពេល​យប់​បាន​ប្រទះ​ឃើញ​សព​បុរស​​ម្នាក់ ចង​ ក​ សម្លាប់​​ខ្លួន​​នៅ​លើ​ដើម​ជ្រៃ​ក្នុង​វាល​ស្រែ កាលពីវេលាម៉ោង​១២និង​២០នាទី​ រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​១០​ ខែ​មីនា​ ឆ្នាំ​២០១៨​ ស្ថិតនៅវាល​ស្រែ​លើ​ដើម​ជ្រៃ ខា​ង​ក្រោយ​និង​សាលា​សង្កាត់​ជើង​ឯក​ ក្នុង​ភូមិ​​បាគូ​ សង្កាត់​​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធា​នី​ភ្នំពេញ ។ សពជនរងគ្រោះ​ មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​ណនៅឡើយទេ​គ្រាន់តែដឹងថា​ មាន​អា​យុ​ប្រហែល​ជាង​៣០ឆ្នាំ​ ពាក់​អាវ​ដៃ​វែង​ព​ណ៌​​ឈាមជ្រូក​ ស្លៀកខោប៊យ​ជើង​វែ​ង​ ។

យោង​តាម​សម្តី​​បុរស​ម្នាក់​ឈ្មោះ​ គីម​ មុន​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ មុខរបប​ កម្មករ​រោងចក្រ​ ស្នាក់​ភូមិបាគូ​ សង្កាត់ដង្កោ​ ខ​ណ្ឌ​ដង្កោ​ បានប្រាប់ដឹងថា​ មុន​ពេល​ដែ​ល​​ប្រទះ​ឃើញ​ សព​បុរស​ខាង​លើ​ គឺ​រូប​គាត់​មានគ្នា​២ពីរ​នាក់​ ប្អូន​ប្រុស​របស់​គាត់​ បា​ន​ដើរ​បាញ់​សត្វ​ នៅ​ម្តុំ​វាល​ស្រែ​ ខាង​ក្រោយ​ សាលា​សង្កាត់​ជើង​ឯក​ ខណះ​ពួកគាត់​ដើ​រ​​មក​ដល់​ ក្រោម​ដើម​ជ្រៃខាងលើ ក៏បាន​ប​ញ្ចាំ​ង​​ពិល​ ឆ្លុះ​ដើម្បី​​រក​​មើល​សត្វ​ ស្រាប់​តែ​ប្រទះ​​ឃើញ​​សព​បុរស​​ខាង​លើ​​ចង​​ក​និង​ខ្សែ​រ​លួស​ ថ្ពួក​​ជា​មួយ​​និង​ ក្រាម៉ា​ ផុត​ជើង​ ពី​ដី​ ប្រហែល​ ១​ម៉ែត្រ​​កន្លះ​ ស្លាប់​បាត់​ទៅ​ហើយ​ ។

ប្រ​ភព​ដដែល​បានបន្តទៀតថា​ បន្ទាប់​ពី​ប្រ​ទះ​ឃើញ​ សាក​សព​បែបនេះ​ ពួកគាត់​២​នាក់​​បង​ប្អូន​ ភ័យ​ស្លន់​ស្លោរ​ បាននាំ​រត់​យ​ក​​ព្រះ​​អាយុ​​ រហូ​ត​មក​ដល់​ផ្ទះ​​វិញ​ រួច​ហើ​យ​​ពួក​គាត់​ក៍​បាន​ តេទូ​រសព្ទ័​ ផ្តល់​ដំណឹង​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​ទៅ​ពិនិ​ត្យ​​មើល​កន្លែង​កើត​ហេតុ​ ។ លុះ​សមត្ថកិច្ច​ទៅដល់​កន្លែង​កើតហេតុ​ ក៏បាន​យក​ខ្សែ​ មកពទ្ធ័​ជុំ​វិញ​កន្លែង​កើតហេតុ​ ដើម្បី​រងចាំ​ព្រឹក​ឡើង​ទើប​ទាក់ទង​ទៅ​ ជំនាញ់​កោ​ស​ល្យ​វិច័យ​​អោយ​ចុះ​មកពិនិត្យ​ សាក​សព​ តើថា​ ជាករណី​អ្វី​អោយ​ប្រាកដ​ ៕