សិស្ស​សាលា​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ​ម្នាក់​ ឆក់​​ទូរស័ព្ទ​ដៃ​ជន​បរទេស​មិន​បាន​ស​ម្រេច​ជាប់ខ្នោះ

ភ្នំពេញ៖ យុវជន​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​ ឆ​ក់​ទូរស័ព្ទ​ដៃ​ពី​ជន​បរ​ទេស មិនបា​ន​ស​ម្រេ​ច បណ្តាល​អោយ​ជន​សង្ស័យ​ដួល​ម៉ូតូ​ទៅ​លើ​ជន​រងគ្រោះ​រងរបួស​ជើង​ធ្ងន់ ភា្លមៗ​នោះ​ជនសង្ស័យ​ត្រូវពលរដ្ឋ​ចាប់​បាន​ប្រគ​ល់​ឲ្យ​សមត្ថកិច្ច យកទៅសួរនាំ​នៅ​វេលា​ម៉ោង​១១និង​​៣០​នាទី​ព្រឹក​ថ្ងៃ​ស្រុក ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.​ស​២៥​៦១ ត្រូវ នឹ​ងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះ នៅ​សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជ​ធានី​ភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ហេង លី ជាសិ​ស្ស​វិទ្យា​ល័យ​ផ្សារ​ដើម​ថ្កូវ​ថ្នាក់​ទី១​០ ស្នាក់​នៅ​ផ្ទះ​ជួល​សង្កាត់​បឹង​ទំពុន ខណ្ឌ​មា​ន​ជ័យ ។ ជន​រង​គ្រោះ​ឈ្មោះ GARY SMI​​TH ​ភេទ​ប្រុស ជា​ជន​ជាតិ​អង្គ​គ្លេស ស្នាក់​នៅ​អូតែ​ល ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូន​ពេញ ៕