ហួស​ចិត្ដ! ម្ដាយ​ស្ដី​បន្ទោស​រឿង​ជក់ថ្នាំ​ញៀ​ន យុវ​ជន​ចិត្ដ​ខ្លាំង​ចង.ក​សម្លាប់​ខ្លួន

ភ្នំពេញ៖ យុវជន​ម្នាក់​បាន​សម្រេច ចិត្ដធ្វើ​អត្ដ​ឃាត​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ទឹក ក្រោយពេល​ម្ដាយស្ដី​បន្ទោស​រឿង​ជក់​​ថ្នាំ​ញៀ​ន ។ ហេតុ​ការណ៍​នេះបង្ក​ការ​ភ្ញាក់​ផ្អើ​ល​កាល​ពី​វេលាម៉ោង​១១ និង៣០ នាទីព្រឹ​ក​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ២០១៨ នៅចំណុច​ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា សពយុ​វ​ជនរងគ្រោះមានឈ្មោះ លន់ សុវណ្ណ ភេទ​ប្រុ​ស អាយុ២០ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

យោងតាមប្រភពព័ត៌មានពីម្ដាយរបស់សពយុវជនរងគ្រោះបានប្រាប់អោយដឹងថា យុវ​ជនដែល​ស្លាប់នោះគឺជាកូន​របស់គាត់​ដែ​ល​កំពុងងប់ងល់​ជាមួយថ្នាំញៀន​រហូត​ឈាន​ដល់ការយកម៉ូតូចំនួន៣គ្រឿង ,លុ​យ, កាក់និង​ទ្រព្យសម្បត្ដិនៅក្នុងផ្ទះ​ទៅ​បញ្ជាំ​ទិញថ្នាំញៀនជក់ជាមួយមិត្ដភ័ក្រ លុះមកដល់ថ្ងៃកើតហេតុយុវជនរងគ្រោះបានមកពីលេងបុកប៉ឺយ៉ែនៅក្នុងភូមិក៏បានដួសបាយហូបរួចបានយកខ្សែអន្រឹងចូលក្នុងបន្ទប់ទឹកចងកសម្លាប់ខ្លួនឯងដោយគាត់មិននឹកស្មានថា កូនចូលទៅ​អំពើ​បែប​នេះ​ទេដោយសារ​កន្លង​មកយុវជនរង​គ្រោះ​​​តែង​តែចូលទៅសម្ងំជក់ថ្នាំ ដោយម្ដា​យ​មិន​ហ៊ាន​ប្រាប់​សមត្ថកិច្ច​អោយ​ចាប់​ខ្លួន​ទេ ដោយ​សារ​អាណិត​កូន ដល់ពេលកូន​ចូល​ទៅ​យូរ​ពេកក៏​បានទៅគោះ​ទ្វា​តែ​គ្មាន​ការ​ឆ្លើយ​តប​ទើប​គាត់​រុញ​ទ្វារ​ចូល​ទៅ​ក៏​ឃើញ​កូន​ចង​ក​សម្លាប់​ខ្លួន ភ្លាមៗនោះ​រូប​គាត់ក៏បានស្រែកហៅ អោយ​គេ​ជួយ​កា​ត់​ខែ្ស​​ទម្លាក​យ​កទៅ​មន្ទីពេទ្យ​តែ​ជាអកុសល​យុវជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅ​ហើយ ។

ក្រោយមកទើបរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុខាងលើ រួចបានទាក់ទងទៅ​សមត្ថកិ​ច្ចជំនាញមកធ្វើកោសល្យវិច្ឆ័យលើសាកសពក៏សន្និដ្ឋានថា យុវជនរងគ្រោះពិតជា​ចងកសម្លាប់ខ្លួនពិតប្រាកដមែន ។ ហើយ​សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕