កម្សត់ណាស់ ! គ្មានលុយការ បាន​ត្រឹម​សែន​ចង​ដៃ

គូស្នេហ៍មួយគូបានឈានដល់ក្រុមគ្រួសារសាច់ញាតិទំាងសងខាងដឹងឮតាមរយៈការសែនព្រេនតាមប្រពៃណីយកគ្នាជាគូជីវិតប្តីប្រពន្ឋដោយសារតែគូស្នេហ៍អភ័ព្វទំាងពីរពុំមានលុយកាក់ដើម្បីរៀបការដូច​គូស្នេ​ហ៍​គេ​ដទៃទៀត ។ យ៉ាងណាក៍ដោយ គេមិនដឹងថា គូស្នេហ៍​ដ៍កម្សត់និងបានសែនព្រេងដូនតាបញ្ជាក់ពីចំណងស្នេហ៍​ត្រឹមត្រូវ​ដោយ​មានក្រុម​គ្រួ​សារសាច់ញាតិនិងអ្នកជិតខាងដឹងឮជាសាក្សីនេះ ស្ថិតនៅក្នុងភូមិ-ឃុំ ស្រុក ខេ​ត្ត​ណា និង​បានសែនព្រេននៅ​ពេល​ណានោះទេ ។

គ្រាន់តែគណនីហ្វេសប៊ុកមួយបានបង្ហោះនៅប៉ុន្មាននាទីមុននេះសរសេរថា«គ្មានប្រាក់រៀបការធំដុំដូចគេ បា​នត្រឹមផ្ទឹមសែ​ន​ចងដៃ ជួយជូនពរពួកគាត់ម្នាក់​មួយ​ផង​»ប៉ុណ្ណោះ ។

គេហទំព័រ ដំណឹងយប់មិញ ពុំមានអ្វី​ក្រៅ​ពី​ការ​ជូន​ពរ​អ្នកទំាងពីរ​ស្រឡាញ់​គ្នា​ជា​រៀ​ង​រហូត​ដល់​ចាស់​កោង​ខ្នង​រៀង​ៗ​ខ្លួន និ​ង​សូមឲ្យ​មាន​ការ​តស៊ូជម្នះ​ការលំបាកនិ​ង​ខិតខំប្រកបរបររកស៊ីដើម្បីជីវភាពកូនចៅនាពេលអនាគត ៕