សំរាម​អណ្តែត​ពេញ​ផ្ទៃ​ប្រឡាយ​ទាំង​មូល គ្មាន​​អា​ជ្ញា​ធរ ឬ​មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន ចុះ​អើរ​ពើរ

រាជធានីភ្នំពេញ៖ ប្រលាយ​បង្ហូរ​ទឹក​សម្អុ​យ​ដ៏​ធំ​មួយ​ខ្សែ លាតសន្ធឹង​ពី​ប្រព័ន្ធ​បង្ហូរ​ទឹ​ក ស្ថានីយ៍​បឹង​សាឡាង​រហូត​ដល់ ស្ថាននី​យ៍​ប៊ូមទឹកបឹងទំពុន បច្ចុប្បន្ន​ត្រូវ​បាន​គេ​ស​ង្គេតឃើញ​អ្នក​ស្រុក​រស់នៅ​ជុំវិញ​សង​ខា​ង​មាត់​ប្រលាយ​បាន​បោះ​សំរាម​ចូល​នៅ​ក្នុង​ប្រ​លា​យគរ កក​ស្ទះ​ណែន​ណាន់​តាន់​តាប់ ហើយ​គ្មាន​មន្ត្រី​ជំនាញ​ណាចុះ​ស្តារ ឬក៏ប្រ​មូល​សំរាម​ទាំង​នោះ​ចោល​បាន​ទៀង​ទាត់​ឡើ​យ ។

ជាក់​ស្តែង​ដូច​ជា​នៅ​ចំណុច​ស្ពានឆ្លង​ជិត​បុរី៩​៩​៩ ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់​បឹង​ទំពុន​១ ខណ្ឌ​មាន​ជ័យ និងចំណុច​ដទៃ​ទៀត​ជា​ច្រើន នៅក្នុង​ភូមិ​សាស្ត្រ​ស​ង្កាត់​បឹង​ទំពុន​ដដែល​នេះ ប្រលាយ​ទាំង​មូល​កំពុង​ក្លាយ​ទៅ​ជា​គំនរ​សំរាម គរដូច​កន្លែង​សម្រាប់​ចោល​សំរាម ដែល​ក្រឡេក​មើល​ទៅ​លែង​មើល​ឃើញ​ផ្ទៃ​ទឹក ក៏ដូច​ជា​ផ្ទៃ​បករ​លាយ​ទាំង​មូល​ទៅ​ហើយ ។

លោកស្រីខឹម វណ្ណី នាយករង​រដ្ឋបាល​ទ​ទួ​ល​បន្ទុក​បរិស្ថាន​អោយ​ដឹង​ថា ការ​ស្តា​រ​ប្រ​លា​យ​លូ ​គឺជា​តួនាទី​របស់ មន្ទីរ​សា​ធា​រ​ណះ​​ការ​រាជធានីភ្នំពេញ មិនមែនថ្នាក់​ខ​ណ្ឌ​ ឬ​សង្កាត់​ឡើយ ។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​លោក​ស្រី​សោក​ស្តាយ​ដែល​បងប្អូនពល​រដ្ឋ​យើងតែង​នាំគ្នាយក​សំរាមទៅ​ចោល​ក្នុង​ប្រលូយ​លូ​បង្ហូរ​ទឹកនោះជា​បន្ត​បន្ទាប់​រហូត បើទោះ​បីជា​អាជ្ញាធរ​ព្យយាម​ពន្យ​ល់​ណែ​នាំ ។

ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ក៏មានការសំ​ណូ​ម​ពរទៅដល់ អ្នករស់នៅប្រប​សង​ខាង​មាត់​ប្រលាយលូបង្ហូរទឹក គួរតែនាំគ្នា​វិច​ខ្ចប់​សំរាម​គរទុកដើម្បីក្រុមហ៊ុន ប្រមូល​សំ​រា​មយកទៅ​ចោលទៅតាម​ជើង​ប្រមូល​រប​ស់​រថយន្តប្រមូល​សំរាម​អោយ​បាន​ទៀង​ទាត់​ជៀស​វៀង ការបោះចោល​លើផ្ទៃ​ប្រ​លាយ​ធ្វើអោយ​កកស្ទះទឹកសម្អុយ​ដែល​ហូរ​ចេញ​ពី​លំ​នៅ​ឋាន​របស់​បង​ប្អូន បង្ក​អោ​យមាន​ការជន់​លិចជាអន្លើរៗ​នៅ​តំបន់​ជាយ​ក្រុង ពិសេស​ភូមិសាស្ត្រតំបន់​សង្កា​ត់​បឹងទំពុន និង​សង្កាត់​ស្ទឹង​មាន​ជ័យ ខ​ណ្ឌ​​មានជ័យ​ខាង​លើ​ផង​ដែរ ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ គេ​ក៏ធ្លាប់សង្គេតឃើញមានក្រុមមន្ត្រីជំនាញចុះស្តារសំរាមចេញពីតំបន់ខាងលើដែរ ប៉ុន្តែស្តារបានតែមួយខែប៉ុណ្ណោះ ទីតាំង​ផ្ទៃ​ប្រលាយ​ទាំង​ប្រែ​ក្លាយ​មក​ជា​គំនរ​សំ​រា​ម​ដូច​ដើម​វិញ​ទៅ​ហើយ ៕