គួរ​ឲ្យ​អាណិត​ណាស់! ក្មេង​ប្រុសអាយុ​៣​ឆ្នាំដើរ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​បុក​ស្លាប់

ខេត្តកំពង់ធំ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ៧រោច ខែ​ផល្គុន ឆ្នាំរកា នព្វ ស័ក ព.ស ២៥៦១ ត្រូវ​នឺងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ វេលា​ម៉ោ​ង ១១ និង ១៥ នាទី នៅលើ កំណាត់ផ្លូវ​ជាតិ​លេខ​៦​ត្រង់ចំនុចមុខផ្ទះ ឆាំ.ម៉ា ទ្បែន ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន​ខេត្ត​កំពង់ធំ មានករណី​គ្រោះ​ថ្នា​ក់ ចរាចរណ៍កើតឡើងរវាងរថយន្ត បុកក្មេ​ង​រត់ឆ្លងកាត់ថ្នល់បណ្ដាលឲ្យស្លាប់ ។​ រថ​យ​​ន្ត​ម៉ាកកូរ៉េ ពណ៌ស ស្លាកលេខកំពង់ធំ 3A.0557បើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយឈ្មោះ តុប.ខេងឡុង ភេទប្រុ​ស អាយុ ៤៨ឆ្នាំ នៅភូមិតាឡែក ឃុំសា​លា​​វិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំ​ព​ង់​ធំ(ឃាត់​ខ្លួន) បានបុកក្មេង​រត់​ឆ្លង​ថ្នល់​ពី​កើត​ទៅ​លិច​ម្នាក់​ឈ្មោះ ហុង .លីម៉េង ភេ​ទ​​ប្រុស អាយុ​៣ឆ្នាំ នៅ​ភូមិថ្នល់បែក ឃុំត្រ​ពាំ​ងឬស្សី ស្រុកកំពង់ស្វាយ ខេត្ត​កំពង់​ធំ (ស្លាប់នៅកន្លែងកើតហេតុ) ៕