ទាញ​កាំបិត​ផ្គាក់​គប់កូន​ប្រុស​ខ្លួន​​ឯង​ បែរ​ជា​ត្រូវ​ក្បាល​ក្មេង​អាយុ​៣​ឆ្នាំ​កំពុង​ជិះ​កង់

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់ បានឈ្លោះ​ប្រ​កែ​ក​គ្នាជា​មួយ​កូន ក៏​ទាញ​កាំបិត​ផ្គាក់​គប់ តែ​មិន​ត្រូវ​កូន បែរ​ជា​ត្រូវ​ក្មេង​អាយុ​៣​ឆ្នាំ កំពុង​ជិះ​កង់​បណ្តាល​ឲ្យ​ចំថ្ងាស់​បែក​ឈា​ម​សន្លប់​បាត់​ស្មារតី​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូ​ន​ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគុន្ធបុប្ផា។
ហេតុ​ការ​ណ៍នេះកើតឡើង​កាល​ពី​វេលា​ម៉ោ​​ង៣ និង១០នាទី រសៀលថ្ងៃទី៧ ខែមី​នា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌ​ច្បា​រអំពៅ ។

កុមារា​រង​គ្រោះ​មាន​ឈ្មោះ ថន ភារម្យ ភេទ​​ប្រុស អាយុ៣ឆ្នាំ។ ចំណែកជន​ស​ង្ស័យឈ្មោះ ហ៊ុត សាវឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ នគរបាល​វ​រ​ការ​ពារ​ព្រំ​ដែន ស្នាក់​នៅ​ភូមិដើមស្លែង សង្កាត់ច្បារ​​អំ​ពៅ​២ ខណ្ឌ​ច្បារអំពៅ ។

សមត្ថកិច្ចបានប្រាប់​អោយដឹង​​ថា មុន​ពេ​ល​កើត​ហេតុ ជនសង្ស័យ​បាន​ឈ្លោះ​ប្រកែ​កជា​មួយ​កូន​ប្រុស​ខ្លួន​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ រួច​ក៏​យក​កាំបិត​ផ្គាក់​ដង​ឬស្សី​ប្រវែង​១​ម៉ែត្រ គប់ទៅ​លើ​កូន​ប្រុស​ខ្លួន តែ​មិន​ត្រូវ បែរជាមក​ត្រូវ​ចំ​កុមារា​រង​គ្រោះ ដែល​កំពុង​ជិះ​កង់​លេង​នៅ​ក្បែរ​នោះ ចំ​ថ្ងាស់​បែក​ឈាម​សន្លប់​បាត់​ស្មារតី ទើ​ប​ឪពុកម្តាយកុមារារងគ្រោះឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ច​ចាត់ការតាមច្បាប់តែម្តង។ ដោយឡែក កុមារារងគ្រោះ ត្រូវបានបញ្ជូនទៅ​ស​ង្គ្រោះ​បន្ទាន់នៅ​មន្ទីរ​ពេទ្យ​គុន្ធ​បុប្ផា ៕