ឃាត់​ខ្លួន​បុរស​ម្នាក់​ក្រោយ​សរសើរ ហុក ឡង​ឌី បង្អាប់ នេត សាវឿន

អតីត​មន្ត្រី​នគរ​បាល​ម្នាក់​ ត្រូវ​បាន​សមត្ថ​កិច្ច​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ​ និង​នគរ​បាល​ខ​ណ្ឌ​​ឫស្សី​កែវ​ ឃាត់​ខ្លួន ​កាល​ថ្ងៃ​ទី៧​ មីនា​នេះ​ ដើម្បី​ធ្វើការ​សាក​សួរ​ពាក់​ព័ន្ធ​ករណី​«ប្រមាថ»​ថ្នាក់​ដឹក​នាំ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ តាម​ហ្វេសប៊ុក ។ ជន​សង្ស័យ​ក្នុង​ករណី​នេះ​ឈ្មោះ ​កែវ ​សា​រ៉ាវុធ​ ហៅ​ម៉ាន់​ អាយុ​៤០​ឆ្នាំ ​ជន​ជាតិ​ខ្មែរ​អ៊ិស្លា​ម រស់​នៅ​ផ្ទះ​គ្មាន​លេខ​ ក្រុម​២ ភូមិ​២​សង្កាត់​ច្រាំង​ចំរេះ​១​ ខណ្ឌ​ឫស្សី​កែវ មុខ​របរ​ លក់​ដូរ​ ហើយ​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧:​៣៥​នាទី​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី២។

លោក​អ៊ីវ ឈុន​ខេង អធិកា​ររង​ខណ្ឌ​ឫស្សី​កែវ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖«ការ​ពិត​ទៅ​ខ្ញុំ​មិន​ដឹង​ថា​តើ​គាត់​[ជន​សង្ស័យ]​ បាន​ប្រព្រឹត្ត​អ្វី​នៅ​ក្នុង​ហ្វេសប៊ុកទេ​ ប៉ុន្តែ​មន្ត្រី​នគរ​បាល​មក​ពី​នាយក​ដ្ឋាន​ប្រឆាំង​ បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​ក្រសួង​មហា​ផ្ទៃ​ដែល​ជា​ម្ចាស់​ករ​ណី​ បាន​ប្រាប់​ថា ​ជន​សង្ស័យ​ បាន​និយាយ​បរិ​ហារ ប្រមាថ ដល់​ប្រមុ​ខថ្នាក់​ដឹក​នាំ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក។ ជន​សង្ស័យ​ត្រូវ​បាន…ឃាត់​ខ្លួន​នៅ​ព្រឹក​មិញ​នេះ ​និង​បាន​នាំ​យក​ទៅ​កាន់​អគ្គ​ស្ន​ងការ​ដ្ឋាន​នគ​របា​លជាតិ​ដើម្បីសួរ​បន្ត​»។

កាល​ពី​២ឆ្នាំ​មុន ក្នុ​ងពេល​នៅ​ជា​មន្ត្រី​នគ​របាល​ចរាច​រណ៍​ខណ្ឌ​មា​នជ័យ លោក ​កែវ សា​រ៉ាវុធ ​ធ្លាប់​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ តាម​រ​​យៈ​ការ​ធ្វើ​ប័ណ្ណ​ស្នាក់​នៅ​ និង​សៀវ​ភៅ​គ្រួសារ​​ឲ្យ​ពលរដ្ឋ​ដោយ​យក​មួយ​ច្បាប់​៨០​ដុល្លារ…​ក្រោយ​​មក​ត្រូវ​តុលា​ការ​រាជ​ធានី​ភ្នំពេញ​បាន​រក​ឃើញ​ថា​ ជា​ឯក​សារ​ក្លែង​ក្លាយ​ ហើយ​គាត់​ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ក្រប​ខ័ណ្ឌន​គរបា​ល​ចាប់​ពី​ពេល​នោះ​មក ​។​ យ៉ាង​ណាក៏​ដោយ​ ការ​ឃាត់​ខ្លួន​បុរស​ខ្មែរ​អ៊ិស្លា​មខា​ងលើ​នេះ​ត្រូវបាន​គេ​សង្ស័យ​ថា ពាក់​ព័ន្ធ​នឹង​ករណី​ស៊ីដាច់​លុយ​ចំនួន​៦០០០​ដុល្លា​រអាមេ​រិកពី​ស្ត្រី​ម្នាក់​ឈ្មោះ​Davy Ni ​តាមរ​យៈ​លិខិត​ចុះ​កិច្ច​សន្យា​បញ្ជា​ទិញ​រថ​យន្ត​ពី​បរទេស​១​គ្រឿង​ក្នុង​​តម្លៃ​​១៤​០០០​ដុល្លារ​ដោយ​ជន​សង្ស័យ​ បាន​ទទួល​លុយ​៦​ពាន់​ដុល្លារ​។ នេះ​បើតា​ម​កិច្ច​សន្យា​នោះចុះ​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ​ឆ្នាំ២​០១៦​​។ ​ឯ​ប្រាក់​នៅ​សល់​៨០០០​ដុល្លារ​តម្រូ​វឲ្យ​ស្ត្រីរ​ងគ្រោះ​បង់​បង្គ្រប់​នៅ​ពេល​រថ​យន្ត​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​២៩​ ខែវិ​ច្ឆិកា​ ឆ្នាំ២​០១៧​។

ប៉ុន្តែ​ដល់​​​ថ្ងៃ​កំណត់​ជន​សង្ស័យ​មិន​បាន​ផ្ដល់​ដំណឹង ​ហើយ​ក៏​មិន​អាច​ទាក់​ទង​បាន​ទៀត​នោះ ទើប​ស្ត្រីរ​ងគ្រោះ​បាន​បង្ហោះ​សារ​មួយ​តាម​ហ្វេសប៊ុក ព្រមាន​ប្ដឹង​សម​ត្ថកិច្ច​នគរ​បាល​ខណ្ឌ​ឫស្សី​កែវ និង​ក្រសួង​មហា​ផ្ទៃ​ឲ្យ​ជួយ​ចាត់​វិធា​នកា​រតា​មផ្លូ​វច្បា​ប់ហើ​យ​នៅព្រឹ​កមិ​ញនេះ​ ក៏​មានកា​រចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​តែ​ម្ដង ​។ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការ​នគ​របាល​ជាតិ លោក គៀត ច័ន្ទថារិ​ទ្ធ បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការឃាត់​ខ្លួន​ ឈ្មោះ​កែវ សារ៉ាវុធ នេះ​ គឺ​ដោយ​សារ​តែ​គាត់បាន​និយាយ​ក្នុងហ្វេសប៊ុក ថា៖«អគ្គ​ចាស់​[ហុក ឡង់ឌី]ចេះ​ជួយ​ការ​ពា​រកូន​ចៅ តែ​អគ្គ​ថ្មី[នេត ​សាវឿន]​អត់​ជួយ​ការ​ពារ​កូន​ចៅ​ទេ​ ខុស​ឆ្គង​តិច​តួច​ដឹង​តែ​ពីចាប់​ផ្ដន្ទា​ទោស​»។

លោក​បាន​បន្ត​ថា៖​«សេច​ក្ដីថ្លែ​ងរ​បស់​គាត់​ខាង​លើនេះ​ធ្វើឲ្យ​ប៉ះពា​ល់​ដល់​កិត្តិ​យស ​និង​សេចក្ដី​ថ្លៃថ្នូ​ររបស់​ថ្នាក់​ដឹក​នាំ គ្រា​ដែល​គាត់​ខ្លួន​ឯង​ជា​មន្ត្រី​នគ​របាល ​ហើយ​បែរ​ជា​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​ខុស​នឹង​ច្បាប់​។ តែ​ករណីនេះ​ សម​ត្ថកិច្ច​យើង​គ្រាន់​តែ​ឃាត់​ខ្លួន​មក​ធ្វើ​ការ​អប់​រំ​ទេ មិន​ឈាន​ដល់​ការ​ចាប់​ខ្លួន​នោះទេ​»។​ លោក​បាន​បន្ថែម​ថា នៅ​ល្ងាច​ថ្ងៃពុ​ធ​[ម្សិលមិញ]នេះ​បន្ទាប់​ពីអប់​រំណែនាំ​គាត់​ឲ្យប​ញ្ឈប់​សកម្ម​ភាព​រិះគន់​បែប​ប្រមាថ​ថ្នាក់​ដឹក​នាំរួច​ សម​ត្ថកិច្ច​នឹង​ដោះ​លែង​ឲ្យគាត់​ត្រឡប់​ទៅ​ផ្ទះវិ​ញ​ហើយ​ ៕