ហៅសង្សារទៅលេងបន្ទប់ ព្រឹកឡើងប្រទះ​ឃើញ​ដេ​ក​ស្លាប់​នៅ​ក្នុង​បន្ទប់

ភ្នំពេញ ៖ នារីម្នាក់​ត្រូវ​បុរស​ជា​សង្សារ​ច្រ​បា​ច់.ក​សម្លាប់​នៅ​ក្នុង​បន្ទប់​ជួល​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១២ និង១០ នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​ជាន់ទី​៦ បន្ទប់លេខ​២៦​z ភូមិ​ដំណាក់​ធំ​៣ សង្កាត់ស្ទឹង​មាន​ជ័​យ​៣ ខណ្ឌ​មាន​ជ័យ ។

សាក​សព​របស់​នារី​រងគ្រោះ​មាន​ឈ្មោះ នង ចន្ទ្រា អាយុ២៤ឆ្នាំ មុខរបរ កម្មការ​នី​រោង​ចក្រ មាន​ស្រុក​កំណើត ភូមិ​អា​ស្ទាំង ឃុំ​អង្គររាជ ស្រុក​ព្រះ​ស្តេច ខេត្ត​ព្រៃ​វែង ។ ដោយ​ឡែក​ជន​សង្ស័យ ឈ្មោះ សែម សែ​ន អាយុ​២៣​ឆ្នាំ មុខរបរ មិន​ពិត​ប្រាកដ មាន​ស្រុក​កំណើត​ស្រុក​ក្រគរ ខេត្តពោ​ធិ៍​សា​ត់ ។

យោង​តាម​សម្ដី​មិត្ដភ័ក្រ​នារីរងគ្រោះបាន​ប្រាប់​អោយ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែ​ឆ្នាំ​ដដែល​ជន​សង្ស័យ​បាន​ខល​ទូរស័ព្ទ​ហៅ នារី​រងគ្រោះ​មក​លេងក្នុង​បន្ទប់កើត​ហេតុ​ខាង​លើ​នេះ ស្រាប់​តែ​មិន​ឃើញ​ចុះ​ទៅ​បន្ទ​ប់​ខ្លួន​វិញ ភ្លាមៗ​នោះ​មិត្ដភ័ក្រ​នារីរង​គ្រោះ​បាន​យក​រូប​ថត​របស់​ជន​សង្ស័យ​មក​សួរ​ម្ចាស់​ផ្ទះ ទើប​ម្ចាស់​ផ្ទះ​ប្រាប់​លេខ​បន្ទប់​ជួ​ល​របស់ជនសង្ស័យ ហើយ​មិត្ដភ័ក្រ​នារី​រង​គ្រោះ​បាន​ឡើង​មក​មើល​ក៏​ឃើញ​នារី​រង​គ្រោះ​​ដេក​ស្ដូកស្ដឹង​មិន​ដឹង​ខ្លួន ទើប​មិត្ដ​ភ័ក្រ​នារី​រងគ្រោះ​បាន​ចុះ​ទៅ​ហៅ ម្ចាស់​ហៅ​សន្ដិសុខ​មក​ដោះ​កញ្ចក់​រួចដោះ​កន្លះ​ទ្វារ​ចូល​ទៅ​ខាង​ក្នុង​បាន​ឃាត់​ខ្លួន​ជន​ស​ង្ស័​យប្រគល់​អោយ​សមត្ថ​កិច្ចតែ​​ម្ដង ។ ចំ​ណែក​នារី​រងគ្រោះ​បាន​សម្លាប់​បាត់ប​ង់​ជី​វិ​ត​ទៅ​ហើយ ។

ប្រភពដដែលបានបន្ដថា នារីរងគ្រោះ​និង​ជនសង្ស័យមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលមួយឆ្នាំមកហើយ តែធ្លាប់​បែកគ្នាទើបតែត្រូវគ្នាទាក់ទងគ្នាធម្មតាទេ ។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅមន្ទីរពេទ្យរ៉ុស្សី ដោយ​សា​រ​មាន​ស្នាម​របួស​និង និយាយលែងរួច​។ ​ដោយ​ឡែក​សព​នារីរងគ្រោះ​ត្រូវ​បាន​ក​ម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច្ឆ័យ ហើ​យធ្វើកំណត់ហេតុប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕