ម្ចាស់​ផ្ទះ​បាន​ត្រឹម​ទ្រ​ហោ​យំ!! ពេល​ដេក​លក់​ភ្លើង​ឆេះផ្ទះ​មួយ​ម៉ត់​ទាំង​កណ្តាល​យ​ប់​

(ស្វាយរៀង)៖ ផ្ទះ​ឈើ​១ខ្នង​ដំបូល​ប្រក់​ស​ង្ក័សី​ជញ្ជាំងក្ដារ​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្រ​បា​ក់​​យក​ទាំង​ស្រុង នៅវេលាម៉ោង​១និង​៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ខែមីនាឆ្នាំ២០១៨នេះស្ថិតនៅក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុងស្វាយរៀង ខេត្ត​ស្វា​យរៀង។

សមត្ថកិច្ចបានឱ្យដឹងថា គ្រោះអគ្គីភ័យ​នេះ​បាន​បង្កឡើងដោយ​សារការ​ឆ្លង​ចរន្ត​អគ្គិសនី​ពី​បន្ទប់​ផ្នែក​ខាង​លើ ហើយ​បង្ក​ជា​អណ្តាត​ភ្លើង​បាន​ឆេះ​រាល ដាលរហូត​ដល់​ដំបូល​ផ្ទះ​នឹង​តួផ្ទះ​ទាំង​មូល​តែ​ម្តង​ហើយ ។ ឯ​ម្ចាស់​ផ្ទះ​ឈ្មោះ ប្រាក់ សុផាត អាយុ ៦០​ឆ្នាំ​មុខ របរ លាងម៉ូតូ មាន​ទី​លំ​នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ បាន​និយាយ​ថា ផ្ទះ​ដែ​ល​ត្រូវអគ្គីភ័យ​លេប​ត្របាក់នោះ​មាន​ទំហំ​៧m×៩.៥m​សង់អំពីថ្ម​ក្រោមដំបូល​ប្រក់​សង្ក័សី​ជញ្ជាំង​ក្តារ​ហើយ​នៅ​មុន​ពេល​កើត​នោះ​រូបគាត់​និង​ក្រុមគ្រួសារ​បាន​សម្រាន​លង់​លក់ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ចេញ​ពេញ​ផ្ទះ​បង្ក​ការ​ភ្ញាក់​ផ្អើលនិង​ដាស់​គ្នា​ឡើ​ង​និងបាន​រាយការណ៍​មកសមត្ថកិច្ច ដើម្បី​សុំជួយអន្តរាគមន៍និងជួយយករថយន្តពន្លត់អគ្គីសភ័យមកបាញ់ពន្លត់ទើបគ្រប់គ្រង់បាន។

ហើយសមត្ថកិច្ចកិច្ចក្រុងស្វាយរៀងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៣គ្រឿងគឺរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចំនួន២គ្រឿងនិងរថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថ១គ្រឿង ប៉ុន្តែយ៉ាងណា​ករណីនេះ​ទ្រព្យ​ស​ម្ប​ត្តិខូចខាតអស់ទាំងស្រុង ៕